29/01/2018 10:40 GMT+7 Email Print Like 0

អាវផាយពាក់ក្នុងបុណ្យចូលឆ្នាំប្រពៃណីវៀតណាម

ពី​ប៉ុន្មានសម័យ​កាលមក​នេះ​ហើយ អាវផាយគឺជា​សម្លៀកបំពាក់​ប្រពៃណី​ និងប្រមូល​សារ​ជាតិ​ចម្រាញ់​​វប្បធម៌​វៀតណាម ។ អាវ​ផាយ​ក៏ក្លាយទៅ​ជា​​ផលិតផល​វប្បធម៌ ដែល​​​និមិត្តរូប​តំណាង​ឲ្យ​ជនជាតិ​វៀត ណាម និង​បាន​មិត្ត​អន្តរជាតិស្គាល់ ផងដែរ។ ដោយ​សោភណ្ឌភាព​សុភាពរាបសារ​ ប៉ុន្តែ​ឆើត​ឆាយ ដូច្នេះ​នាបច្ចុប្បន្ននេះ​ មនុស្សជា​ច្រើន​នាក់​បាន​ជ្រើសរើស​អាវផាវ​ សំដៅ​​ពាក់​ក្នុង​ពិធីបុណ្យ​នានា​ ជាពិសេស​ នៅពេល​​និទាឃរដូវ​ឈាន​មក​ដល់។

បានគូរប្លង់អាវផាយនិងជិតស្និទ្ធនឹងអាវផាលរបស់ប្រជាជនហាណូយ (Ha Noi) តាំងពីកុមាភាព អ្នករចនាម៉ូដ ទ្រីញប៊ិញធូយ (Trinh Bich Thuy) បាននិយាយឲ្យដឹងថា៖ នៅសម័យទំនិញបានលក់តាមកំរិត នៅរដ្ឋធានីហាណូយ (Ha Noi) មានហាងកាត់ដេរអាវផាយមួយចំនួន និងស្រទាប់អភិជនបានតែងតែពាក់អាវផាយ ក្នុងពិធីបុណ្យសំខាន់ៗ។ រីឯនាសព្វថ្ងៃនេះវិញ ពាក់អាវផាយនៅពេលនិទាឃរដូវមកដល់ ដែលក្លាយទៅជាទំនៀមទំលាប់របស់ប្រជាជនវៀតណាមជាច្រើននាក់។ មនុស្សម្នាក់អាចជ្រើសរើសគំរូរចនាម៉ូដអាវផាយដែលសមនឹងរូបរាង​ រំលេចសភាពរាបសារផង បរិសុទ្ធផងរបស់ស្ត្រីវៀតណាម។ គេពាក់អាវផាយទៅវត្ត ទៅជូពពរលោកតា លោកយាយខាងម្តាយនិងខាងឪពុក ឬចុះផ្លូវនិងថតរូប ផងដែរ។

ក្នុងរយៈពេល ២ ដល់ ៣ ឆ្នាំមកនេះ នៅពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជិតឈានមកដល់ គំរូរចនាម៉ូដ​អាវផាយ​ណព៌​ក្រហមបានប្រជាជនវៀតណាមជ្រើសរើស ទន្ទឹមនឹងនោះ គេក៏ពេញនិយមអាវផាយពណ៌បៃតង ពណ៌ផ្កាឈូក ពណ៌លឿង បានកាត់ដេរ ដោយប្រភេទក្រណាត់ខុសគ្នា និងគំរូរចនាម៉ូដជាសប្បូរ៍។


អ្នករចនាម៉ូដរបស់ពាណិជ្ជៈសញ្ញា A Designer ហាណូយ (Ha Noi)  បានបង្ហាញម៉ូដ
ក្នុងរាត្រីសបង្ហាញម៉ូដអាវផាយពាក់ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណី។


រាត្រីបង្ហាញម៉ូដនេះបានទាក់ទាញភ្ញៀវដែលមកពីរដ្ឋធានីហាណូយ (Ha Noi)
និងភ្ញៀវអន្តរជាតិជាច្រើននាក់។


មកទស្សនារាត្រីបង្ហាញម៉ូដអាវផាយនេះ ភ្ញឿវនឹងគយគន់គំរូរចនាម៉ូដអាវផាយ
ក្នុងសម័យនិមួយៗ។

ទីកន្លែងដាក់តាំងម៉ូតូនិងឧបករណ៍ ដើម្បីភ្ញៀវអាចថតរូប។


កម្រោងអាវផាយ “បុណ្យចូលឆ្នាំជាមួយអ្នករចនាម៉ូដ
ទ្រីញ (Trinh) ” មកពីពាណិជ្ជៈសញ្ញា ទ្រីញ (Trinh) Fashion។ 

 
     

កម្រោងអាវផាយ “បុណ្យចូលឆ្នាំជាមួយអ្នករចនាម៉ូដទ្រីញ (Trinh) ” មកពីពាណិជ្ជៈសញ្ញា ទ្រីញ (Trinh) Fashion។ 


បណ្តាគំរូអាវផាយពាក់ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមរបស់អ្នករចនាម៉ូដតែងតែប្រើប្រាស់ក្បួនរចនា ផ្កា ស្មៅ ស្លឹក ដែលមានពណ៌ស្រស់ស្អាតនិងបង្ហាញបរិយាកាសនូវនិទាឃរដូវកំពុងឈានមកដល់។


គំរូរចនាម៉ូដសាមញ្ញ ប៉ុន្តែបង្ហាញភាពឆើតឆាយនៃស្ត្រី នៅពេលពាក់អាវផាយ។


គំរូរចនាម៉ូដក្នុងកម្រងអាវផាយ “និទាឃរដូវ”  របស់អ្នករចនាម៉ូដអៀនភី (Yen Phi)។


គំរូរចនាម៉ូដអាវផាយប៉ាក់ផ្កាឈូត លើក្រណាត់កម្ញី ដែលបង្ហាញសុភាពរាបសា ឆើតឆាយ ផ្ចិតផ្ចង់ សំរាប់ស្ត្រីមជ្ឈិមវ័យ។

ស្ត្រី​មជ្ឈិម​វ័យ​​ចូល​ចិត្ត​អាវ​ផាយ​ដែល​កាត់​ដេរ​ តាម​របៀប​ប្រពៃណី ៖ ផាយ​អាវ​ទន់​ភ្លន់ រួម​ផ្សំ​នឹង​ខោ​កាត់​ពី​សូត្រ​ទន់​ អាថ៌កំបាំង ប៉ុន្តែ​​សុភាព​រាបសា។ ទន្ទឹម​នឹង​នោះ ​គំរូ​រចនាម៉ូដ​​អាវ​ផាយ​​បាន​ផ្លាស់​ប្តូរ​ថ្មី​សំរាប់​សមនឹងយុវវ័យ​ ដូច្នេះអ្នក​រចនាម៉ូដ​ច្នៃប្រឌិត ដើម្បី​បញ្ចូល​​​ប្រពៃណី​ក្នុង​ជីវភាព​ទំនើប។ ​អាវផាយ​បាន​​ផ្លាស់ប្តូរ​ថ្មី​ និង​កាត់​ដែរ​ដោយ​ក្រណាត់កម្ញី សំពត់​សង្កិម បាន​ពាក់​នឹង​​សំពត់ ឬខោរិម ដែល​​​ការ​​ខ្វែង​គ្នា​រវាង​បុរាណ​និង​ទំនើប លើក​កំកើង​​សោភណ្ឌភាព​របស់​ស្ត្រី​វៀតណាម។

ទំនៀមទម្លាប់ពាក់​អាវ​ផាយ​ ក្នុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​រប់ស​ជន​ជាតិ​វៀតណាម​​ បាន​ក្លាយទៅ​ជា​និន្នាការ​ថ្មី ដូច្នេះ​អ្នក​រចនាម៉ូដ​ត្រូវ​​ច្នៃប្រឌិត​អាវ​ផាយ​ តាម​​​គ្រប់​ពណ៌ ​និង​ផ្លាស់ប្តូរ​​ម៉ូដ ប៉ុន្តែ​រក្សាបាន​អត្តសញ្ញាណ​ប្រពៃណី។ ព្រមទាំង​ របៀបដែលអ្នក​រចនាមូដ​វៀតណាមរក្សា​សោភណ្ឌភាពប្រពៃណី​ពី​យូរ​លង់​មក​នេះ​ហើយ គឺ​ការ​ប្រើប្រាស់​ក្បួន​រចនា​​ប្រកបដោយ​ពោរពេញ​អត្តសញ្ញាណ​វៀតណាម។

​លើ​ផាយ​អាវ អ្នក​រចនាម៉ូដ​​បាន​ប្រើប្រាស់​​ក្បួន​រចនា​​សាមញ្ញ​ដូចជា៖ ស្រទាប់​​ផ្កាអង្គារសីល​ពណ៌​ក្រហម ​ផ្កា​អង្គាសីល បក្សី រុក្ខជាតិ អ្វីៗ ទាំងនេះ​​​បង្ហាញ​បរិយាកាស​និទាឃ​រដូវ​មកដល់....​ឬ​អាក្ស “ភុក” (Phuc) “ឡុក” (Loc) បានប៉ាក់​លើ​ផាយអាវ ដើម្បី​បង្ហាញ​បំណង​ប្រាថ្នា​​ឆ្នាំថ្មីនឹងទទួល​ជ័យមង្គល និងវិបុលសុខ។ ទន្ទឹម​នឹង​នេះ អាវផាយ​​ក៏គែ​ផលិតផលសុភាព​ពិសេស​​នូវ​​ប្រជាជន​រស់​នៅ​​រដ្ឋធានី​ផង អ្នក​​រចនាម៉ូដ​កបាន​បញ្ចូល​រូបភាព​​​ផ្ទះ​តូច​និង​ច្រក​តូច​របស់​រដ្ឋធានី​ហា​ណូយ (Ha Noi) ​​លើផាយអាវ…

នៅពេល​ជីវភាព​ធូរធានិង​​រចនាបទ​នូវ​ម៉ូដ​​ក៏​ប្រែប្រួល​​តាម​និន្នាការ ​ រូបភាព​អាវ​ផាយ​បាន​លេច​ចេញ​ជា​ច្រើន​ នៅ​ផ្លូវ​បែក​ជា​បួន បង្ហាញ​ភាព​ស្រស់ស្អាត​ ក្នុងបុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​វៀតណាម កំពុង​​រួម​ចំណែក​​​ក្នុង​ការ​បង្កើន​វប្បធម៌ប្រពៃណី​របស់​ជនជាតិ​វៀតណាម./.


មែកផ្កាអង្គារសីលពណ៌ក្រហម បានប៉ាក់ ប្រកបដោយផ្ចត់ផ្ចង់ និងគួបផ្សំនឹងពណ៌ក្រហម
ដែលបង្ហាញសញ្ញានិទាឃរដូវមកដល់។


បុណ្យចូលឆ្នាំថ្មីប្រពៃណីជិតមកដល់ ប្រជាជនបានជ្រើសរើសគំរូរចនាម៉ូដអាវផាយសមស្រប
ដើម្បីពាក់ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី។


រាត្រី“អាវផាយ នៅពិធីបុណ្យចូលឆ្នាំប្រពៃណី” មិនត្រឹមតែបង្ហាញម៉ូដអាវផាយសំរាប់យុវជន
តែប៉ុណ្ណោះទេ ថែមទាំងគំរូម៉ូដអាវផាយសំរាប់ស្ត្រី នាសម័យមុន។


ភ្ញៀវអន្តរជាតិមកទស្សនា និងស្វែងយល់កម្រងផាយផាយប្រពៃណីរបស់ជនជាតិវៀតណាម។

 

A Designer Ha Noi - ពាណិជ្ជៈសញ្ញារបស់អ្នករចនាម៉ូដ នៅរដ្ឋធានីហាណូយ បានរៀបចំរាត្រីបង្ហាញ “អាវផាយ នៅពិធីបុណ្យចូលឆ្នាំប្រពៃណី” នៅមជ្ឈមណ្ឌលអភិរក្សវប្បធម៌ នៅវិថីបុរាណ (អាស័យដ្ឋាន ៥០ ដាវយុយទឹ (Dao Duy Tu) រដ្ឋធានីហាណូយ (Ha Noi)) ចាប់ពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ សំដៅរក្សានិងអភិវឌ្ឍវប្បធម៌អាវផាយវៀតណាម។

អត្ថបទ៖ ង៉ឹន​ហា រូបថត៖​ ខាញ​ឡុង

បណ្តាអត្ថបទបានផ្សាយ