08/01/2016 09:28 GMT+7 Email Print Like 0

អាល្លឺម៉ង់ព្រមានអំពីការគំរាមកំហែងសន្តិសុខធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រនៅប្រទេសលោកខាងលិចនានា


អាល្លឺម៉ង់ព្រមានអំពីការគំរាមកំហែងសន្តិសុខធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រនៅប្រទេសលោកខាងលិចនានា (Image: VNA)

តាមការវាយតំលៃនៃនាយកដ្ឋានសហព័ន្ធអាល្លឺម៉ង់ (BND) ថា៖ បណ្ដាប្រទេស​លោក​ខាង​លិច​ កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​អាសន្ន​ភេរវកម្មធំបំផុត​ពីមុនមក។  BND បានឲ្យដឹងថា៖ មូលហេតុបង្កើនគ្រោះអាសន្នភេរវកម្ម ដោយ​អង្គ​ការ​រដ្ឋ​ឥស្លាម​ស្វ័យប្រកាស (IS) ផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនហើយប្រកាស​នឹងវាយ​ប្រហា​រ​ជាផ្ទាល់​ទៅ​លើប្រ​ទេស​លោក​ខាង​លិចពី ខែកញ្ញា ឆ្នាំ​២០១៥។ គោលដៅនៃការវាយប្រហារភេរវកម្មតម្រង់ ទៅលើលោកខាងលិច បណ្ដាការ​សម្លាប់ជន ចាប់ចំណាប់ខ្មាំងឬការប្រល័យពួជសាសន៍របស់ IS សំដៅ​បង្កើត​ភាព​ស្អប់​ខ្ពើម​ចំពោះ​ជន​ឥស្លាម​ហើយ​បង្ក​ឡើង​ ការខ្វែងគំនិតដ៏ធ្ងន់ធ្ងរ ក្នុង​សង្គម​បណ្ដា​ប្រទេស​លោក​ខាង​លិច​និ​ង​ធ្វើឲ្យ​លោក​ខាង​លិច​ធ្លាក់​ចូល​ក្នុង​ភាពច្របូកច្របល់។ មធ្យោបាយសំខាន់របស់ IS ក្នុងការប្រមូលទាហាន​សង្គ្រាម សាសនា​គឺអ៊ីន​ធឺណែត​និង​គេហ​ទំព័រ​សង្គម។ ក្នុងកាលៈទេសៈនោះ BND បាន​អំពាវ​នាវ​ឲ្យអាមេរិក​និង​ប្រទេស​អឺរ៉ុបនានា បង្កើន​ការ​ធ្វើអន្តរាគ​ម​យោធា​ថែមទៀត នៅអ៊ីរ៉ាក់និងស៊ីរីដើម្បីប្រយុទ្ធប្រឆាំងនឹង IS៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ