09/06/2015 09:57 GMT+7 Email Print Like 0

អាល្លឺម៉ង់-អាមេរិកអះអាងនូវទំនាក់ទំនងសម្ព័ន្ធមិត្តជិតស្និួទ


អាល្លឺម៉ង់-អាមេរិកអះអាងនូវទំនាក់ទំនងសម្ព័ន្ធមិត្តជិតស្និត (Image: VNA)
នាថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៥ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និង​ប្រធានាធិបតីអាមេរិក Barack Obama បានជួបចរចារទ្វេភាគីមុនពេល​សន្និសីទកំពូលប្រទេសឧស្សាហកម្មជួរមុខលើពិភពលោក (G-7) ដែលប្រព្រឹត្តៅ នៅរដ្ឋ Bayern ភាគខាងត្បូងអាល្លឺម៉ង់។ ថ្លែងមតិមុនការចរចារប្រធានាធិបតី Barack Obama បានអះអាងថា៖ ទំនាក់ទំនងរវាងវ៉ាស៊ីនតោននិងបែឡាំងគឺជាទំនាក់ទំនងសម្ព័ន្ធមិត្តមួយក្នុងទំនាក់ទំនងសម្ព័ន្ធ​មិត្តខ្លាំងក្លាបំផុតលើសកលលោក។ លោក Barack Obama បានឲ្យដឹងថា៖ នៅសន្និសីទកំពូលលើកនេះ​ បណ្ដាថ្នាក់ដឹកនាំនឹង ពិភាក្សាអំពីបញ្ហានាអនាគតរបស់ពិភពលោក ក្នុងនោះ មានសេដ្ឋកិច្ចសកលវិបត្តិនៅ​អ៊ុយក្រែនការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) និង វិធានការការពារអាកាសធាតុផែនដី។ រីឯខ្លួនវិញ លោកស្រី Angela Merkel បានអះអាងដែរថា៖ អាមេរិកគឺជាដៃគូចាំបាច់ដែលមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយអាល្លឺម៉ង់ដោយសារនេះគឺជាផលប្រយោជន៍និងគោលបំណងរបស់​ភាគីទាំង ២៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ