16/01/2015 14:51 GMT+7 Email Print Like 0

អាល្លឺម៉ង់ប្រឆាំងការផ្អាក់ទំនាក់ទំនងសហប្រតិបត្តិការ NATO - រុស្ស៊ី


អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel

ឆ្លើយមជ្ឈដ្ឋានសារព័ត៍មាន នៅទីក្រុង Berlin បន្ទាប់ពី​ជំនួប​ប្រាស្រ័យជាមួយអគ្គលេខាធិការ NATO លោក Jens Stoltenberg​ អធិកាបតីអាល្លឺម៉ង់ លោកស្រីAngela Merkel បានចាត់ទុកថា៖ មិនគប្បី​បង្កកឯកសារសហប្រតិបត្តិការ​រវាង​​រុស្ស៊ី និង NATO ឡើយ ។ ទន្ទឹមនឹងនោះ ​លោកស្រី Angela Merkel បានសម្ដែងនូវការគាំទ្រ រាល់ប្រទេស​ជា​សមាជិក​​ NATO គោរពរាល់កាតព្វកិច្ចក្នុងកិច្ចព្រមព្រៀងមូលដ្ឋាន ស្ដីពី​ទំនាក់​ទំនង សហប្រតិបត្តិការ និងសន្តិសុខ NATO​ - រុស្ស៊ីដែលបានចុះ​ហត្ថលេខានៅទីក្រុងបារ៉ីស (បារាំង) នាឆ្នាំ ១៩៩៧។ ក៏នៅក្នុងសន្និសីទកាសែតនេះ អគ្គ​លេ​ខា NATO លោក Jens Stoltenberg បានប្រកាស​ថា៖ ​NATO ត្រៀមខ្លួនជាស្រេចពិនិត្យមើលសំណូមពរចូលរួ​ម​ប្លុក​នេះ​របស់អ៊ុយក្រែនដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ