
អាល្លឺម៉ង់នឹងជួយឧបត្ថម្ភក្រិករួចផុតពីការក្ស័យធន (Image: VNA)
ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន នាថ្ងៃទី២៤ខែមេសាឆ្នាំ២០១៥ បន្ទាប់ពី ជំនួបជាមួយនាយករដ្ឋមន្ត្រីក្រិក លោក Alexis Tsipras នៅខាងក្រៅសន្និសីទកំពូល ពិសេសនៃសហភាពអឺរ៉ុប (EU) ស្តីពីជនអន្តោប្រវេសន៍ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Brussels របស់បែលហ្ស៊ីកអធិការបតីអល្លឺម៉ង់ លោកស្រី Angela Merkel បានប្រកាសថា៖ ប៉ែឡាំងនឹងធ្វើអស់ពីកំលាំងកាយចិត្ត ដើម្បីជួយក្រិកជៀសផុតពីការក្ស័យធន។ លោកស្រី Merkel បានឲ្យដឹងថា៖ ភាគីទាំង២បានផ្លាស់ប្តូរគ្នាមានចរិតលក្ខណៈ ស្ថាបនានិងទស្សនៈនៃរដ្ឋាភិបាលអាល្លឺម៉ង់គឺ៖ ទោះបីជាស្ថានភាពមួយដោយគឺមិនទុកឲ្យក្រិកក្ស័យធនឡើយ។ ក្នុងពេលនោះ កិច្ចប្រជុំនៃរដ្ឋមន្ត្រីហិរញ្ញវត្ថុ បណ្ដាប្រទេសចាយប្រាក់អឺរ៉ូ (Eurogroup) មិនទទួលបានលទ្ធផលណាមួយឡើយអំពីជំហានជាបន្តក្នុងការ ដោះស្រាយវិបត្តិបំណុលរបស់ក្រិក។ ប្រធាន Eurogroup បានប្រកាសថា៖ Athens ត្រូវជំរុញខ្លាំងដំណើរការចរចា អំពីកំណែទម្រង់ដែលក្រិកត្រូវដំណើរការ ក្នុងករណី ប្រទេសនេះចង់ទទួលបានកញ្ចប់ប្រាក់ជំនួយចុងក្រោយ។ នាថ្ងៃដ៏ដែលរដ្ឋសភាក្រិក បានអនុម័តលើក្រិត ដែលស្នើឲ្យអង្គការរដ្ឋបញ្ជូនប្រភពទុនបំរុងរបស់ខ្លួនទៅកាន់ធនាគារមជ្ឈឹម ដើម្បីជួយឧបត្ថម្ភរដ្ឋាភិបាលទូទាត់កញ្ចប់បំណុលដល់កំណត់៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម