12/05/2015 10:18 GMT+7 Email Print Like 0

អាល្លឺម៉ង់និងរុស្ស៊ីអំពាវនាវឲ្យវិធានការណ៍ការទូតសំរាប់បញ្ហាទ្វាភាគី


អាល្លឺម៉ង់និងរុស្ស៊ីអំពាវនាវឲ្យវិធានការណ៍ការទូតសំរាប់បញ្ហាទ្វាភាគី (Image: VNA)

 
ក្នុងដំណើទស្សនកិច្ចនៅរុស្ស៊ី នាថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៥ អធិកាបរតីអាល្លឺម៉ង់ លោកស្រី Angela​ Merkel បានជួបចរចារជាមួយប្រធានាធិបតីរុស្ស៊ី លោក  Vladimir Putin នៅវិមាន Kremlin។ ថ្នាក់​ដឹកនាំទាំង ២ រូបបានឯកភាពជំរុញវិធានការការទូតដើម្បីដោះស្រាយរាល់ការខ្វែង​គំនិត​នា​បច្ចុប្បន្ន​និងសន្យារួមខំប្រឹងប្រែងដើម្បីកិច្ចសហ ប្រតិបត្តិការ។ ភាគីទាំង ២ ក៏បាន​ពិភាក្សារ​អំពី​បណ្ដា​បញ្ហា​ក្នុងទំនាក់ទំបងសហប្រតិ​បត្តិការទ្វេភាគីនិងទំនាក់ទំនងរវាងរុស្ស៊ីនិងសហភាពអឺរ៉ុប (EU)។ ក្រៅ​ពី​នោះ បញ្ហា ស្នូលនៃការចរចារលើកនេះគឺការស្វែងរកដំណោះស្រាយវិបត្តិនយោបាយនៅ អ៊ុយ​ក្រែន​។ ថ្លែងមតិបន្ទាប់ពីការចរចារ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានចាត់ទុកថា៖ មិន​ទាន់មានកិច្ចព្រមព្រៀងឈប់បាញ់ជាក់ស្តែងណាមួយនៅតំបន់ ភាគខាង​កើត​អ៊ុយក្រែន​នៅ​ឡើយ​។ ​ថ្នាក់ដឹកនាំអាល្លឺម៉ង់បានសម្តែងការព្រួយបារម្មណ៍ ចំពោះស្ថានភាពការប៉ះទង្កិច​គ្នានៅ​កើន​ឡើង​ពី​មួយ​ថ្ងៃទៅមួយថ្ងៃ។ ក្នុងពេលនោះ ប្រធានាធិបតីរុស្ស៊ីរំលឹកឡើងវិញនូវទស្សនៈរបស់ខ្លួនថា៖ វិបត្តិ​នៅ​អ៊ុយក្រែនអាចត្រូវបានដោះស្រាយតាមរយៈការសន្ទនានយោបាយតែប៉ុណ្ណោះ ព្រម​ទាំង​ភាគីនានា​នៅ​អ៊ុយក្រែនត្រូវប្រតិបត្តិតាមកិច្ចព្រមព្រៀងទីក្រុង Minsk ផងដែរ៕ 
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ