05/04/2015 16:16 GMT+7 Email Print Like 0

អាល្លឺម៉ងបារាំងនិងប៉ូឡូញជម្រុញគោលនយោបាយសន្តិសុខ-ការពារជាតិរួមរបស់EU


អាល្លឺម៉ងបារាំងនិងប៉ូឡូញជម្រុញគោលនយោបាយសន្តិសុខ​ការពារជាតិរួមរបស់EU(រូបថតៈ TTXVN)

 

ក្នុងកិច្ចប្រជុំ១នាថ្ងៃទី៣ខែមេសាឆ្នាំ២០១៥ នៅទីក្រុង Wroclaw របស់​ប៉ូឡូញ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ចំនួន​៣ អាល្លឺម៉ង​បារាំង​និងប៉ូឡូញ បាន​ផ្ញើលិ​ខិត​ទៅ​កាន់​តំណាង​ជាន់​ខ្ពស់​ ទទួល​បន្ទុក​គោល​នយោ​បាយ​សន្តិសុខ​និងកិច្ច​ការ បរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini ដោយអំ​ពាវ​នាវ​បង្កើត​គោល​ន​យោបាយសន្តិ​សុខ និងការពារជាតិរួមសម្រាប់​EU។ លិខិត​នេះ មាន​ចុះហត្ថ​លេខាង​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាល្លឺម៉ង់ លោក Frank-Walter​ Steimeier សមភាគី​បារាំងនិងប៉ូឡួញ លោកស្រី Laurent Fabius និង Grzegorz Schetyna​។ បណ្តាសំណើរបស់រដ្ឋមន្ត្រីការបរទេសទាំងបីរូប​នេះ សំដៅត្រៀម រៀប​ចំឲ្យកិច្ច​ប្រជុំរ​បស់​ក្រុមប្រឹក្សាអឺ​រ៉ុបនាខែមិថុនាខាងមុខ ក្នុង​នោះ ប្រទេស​ទាំង​បីបានស្នើកសាងនិងអភិវឌ្ឍន៍​វិស័យចំនួន៤ គឺ ផ្កាយរ​ណប​យន្តហោះ​គ្មាន មនុស្ស​បើក ចាក់​ប្រេងលើលំហអាកាសនិង​អ៊ីនធើណែត។ ក៏ក្នុងកិច្ចប្រជុំ​នេះ រដ្ឋមន្ត្រី​ទាំងបីរូប ក៏បានពិភាក្សាអំពីសន្តិសុខ EU រាល់បញ្ហាព្រួយបារម្ភ​ និងជំលោះនានា លើពិភព​លោក​ផង​ដែរ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ