22/07/2016 08:58 GMT+7 Email Print Like 0

អាល់ហ្សេរីវាយតម្លៃខ្ពស់ចំពោះសមិទ្ធិអភិវឌ្ឍន៍របស់វៀតណាម


ប្រធានព្រឹទ្ធសភាអាល់ហ្សេរី Abdelkader Bensalah ទទួលជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាម លោក Vu The Hiep

នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ប្រធានព្រឹទ្ធសភាអាល់ហ្សេរី Abdelkader Bensalah បាន​ទទួល​ជួប​ជាមួយ​ឯក​អគ្គរដ្ឋ​ទូត​វៀត​ណាម លោក Vu The Hiep មកជំរាបលាបញ្ចប់​​បេសកកម្ម​ការ​ទូត​នៅ អាល់ហ្សេរី​។ ក្នុង​ជំនួប​នេះ ប្រធាន​ព្រឹទ្ធ​សភា អាល់​ហ្សេរីបាន​សង្កត់​ធ្ងន់​ទៅលើជោគជ័យ ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់ វៀត​ណាម និង​ចាត់​ទុក​នេះជាគំរូមួយ​ដើម្បី អាល់ហ្សេរីអាចរៀនសូត្រតាមក្នុង ដំណើការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ រួម​ទាំង​អះអាង​ថា អាល់​ហ្សេរីជា​និច្ចកាល មាន​បំណងជម្រុញទំនាក់ទំនង លើ​គ្រប់វិស័យ​ជាមួយ​វៀត​ណាម​។ លោក Bensalah ក៏បាន​ជឿជាក់​ថា នាពេលខាងមុខ​ប្រទេសទាំងពីរ ​នឹង​ជម្រុញ​កិច្ច​សហប្រតិបបត្តិការ​លើគ្រប់​វិស័យ​។

 រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាល់ហ្សេរី លោក Vu The Hiep បាន​ចាត់​ទុក​ថា ឈរលើមូលដ្ឋាន​នៃទំនាក់​ទំងមិត្តភាព​ប្រពៃណី និងការប្តេជ្ញា​នយោបាយ​របស់​ថ្នាក់ដឹកនាំ នៃប្រទេស​ទាំងពីរ​នោះ នាពេល​អនាគត កិច្ច​សហប្រតិបត្តិការ​ រវាង​វៀតណាមនិងអាល់ហ្សេរី នឹងកាន់​តែអភិវឌ្ឍន៍​យ៉ាង​ខ្លាំង ក្លាថែម​ទៀត​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ