05/01/2016 09:52 GMT+7 Email Print Like 0

អារ៉ាប់ប៊ីសាអ៊ូឌីដនឹងផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់


រដ្ឋមន្ត្រីការបរទេសអារ៉ាប់ប៊ីសាអ៊ូឌីដ លោក Adel Al Jubeir

រដ្ឋមន្ត្រីការបរទេសអារ៉ាប់ប៊ីសាអ៊ូឌីដ លោក Adel Al Jubeir  នាថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ បានប្រកាសថា៖ ប្រទេស​នេះនឹង​ផ្តាច់​ទំនាក់​ទំនងការទូត ជាមួយអ៊ីរ៉ង់ បន្ទាប់​ពីការដែលក្រុមបាតុករចូលក្នុង​ស្ថានទូតអារ៉ាប់ប៊ីសាអ៊ូឌីដ ប្រចាំ​នៅ Tehran ដើម្បី​ប្រឆាំងការប្រហារ​ជីវិត លោក Nimr Al Nimr បព្វជិត​ឥស្លាម ផ្នែកShi’ite ។ រដ្ឋមន្ត្រី​ការបរទេស លោក Adel Al Jubeir  បានអោយដឹងថា៖ កម្មាភិបាល បុគ្គលិកផ្នែកការ​ទូតអ៊ីរ៉ង់​ត្រូវចាកចេញពី អារ៉ាប់ប៊ីសាអ៊ូឌីដ ក្នុងរយៈ​ពេល​៤៨ម៉ោងខាងមុខនេះ។ ក្នុង​ពេលជាមួយគ្នានោះ កាណាល់ទូរទស្សន៍ Al Jazeera ក៏បាន​ជូន​ដំណឹង​ថា​៖ ក្រសួង​ការបរទេស អារ៉ាប់ប៊ីសាអ៊ូឌីដបានជូនដំណឹងថា៖ គ្រប់កម្មាភិបាល បុគ្គលិកការទូត​របស់​ប្រទេស​នេះ​ត្រូវ​ចាក​ចេញ​ពីប្រទេសអ៊ីរ៉ង់។

​ប្រតិកម្មចំពោះសេចក្ដីសម្រេចចិត្តនេះ របស់អារ៉ាប់ប៊ីសាអ៊ូឌីដ នាថ្ងៃទី៣ ខែ​មករា ឆ្នាំ២០១៦​​អាមេរិក​បាន​ប្រកាស​ថា​លើក​ទឹក​ចិត្តការ​ធ្វើអន្តរាគមន៍​ការទូត។ អ្នកនាំពាក្យក្រសួង​ការបរទេសអាមេរិក លោក John Kirby បាន​អោយ​ដឹង​ថា៖ ការ​ធ្វើអន្តរាគមន៍ការទូត​និងសន្ទនាផ្ទាល់ ជាការងារចាំបាច់ ដើម្បីបង្រួញការខ្វែងគំនិត៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ