25/01/2015 16:28 GMT+7 Email Print Like 0

អារ៉ាប៊ីសាអូឌីតរៀបចំពិធីកាន់ទុក្ខជាតិព្រះមហាក្សត្រ Abdullah


អារ៉ាប៊ីសាអូឌីតរៀបចំពិធីកាន់ទុក្ខជាតិព្រះមហាក្សត្រ Abdullah (Image: VNA)

នាថ្ងៃ​ទី ២៣ ខែម​ករាឆ្នាំ២០១៥ ថ្នាក់ដឹកនាំ​នៃបណ្ដាប្រទេ​សលើស​លកលោក​បាន ចូល​រួមពិ​ធី​កាន់​ទុក្ខ​​ជាតិ​​ព្រះមហាក្សត្រ​អារ៉ាប៊ីសា​អូឌីត Abdullah bin Abdulaziz ដែល ត្រូវ​បាន​រៀបចំ​ឡើងនៅ​រាជ​ធា​​នី​ Riyadh ​តាម​ប្រពៃណី។ ថ្នាក់​ដឹកនាំ​គ្រប់​រូបបាន​សម្តែង​ការរំលែក​ទុក្ខដ៏​ជ្រាលជ្រៅ​ចំពោះម​រណ​ភាព​​​របស់ព្រះម​ហាក្សត្រ Abdullah bin Abdulaziz។ ប្រធា​នាធិបតីអេហ្ស៊ីប​ លោក Abdel Fattah​ al ​Sisi​ បាន​ឲ្យដឹង​ថា៖ ប្រទេសនេះ​បាន​ប្រកាស​​ពិធីកាន់​ទុក្ខជាតិ​ក្នុងរយៈ​ពេល ៧ថ្ងៃ។ ក្នុង​ពេល​​​នោះ ប្រ​ធានា​ធិបតីអ៊ីស្រាអែ​ល លោក​ Reuven ​Rivlin​បាន​​អះអាង​ថា៖ ព្រះ​មហាក្សត្រ Abdullah គឺ​ជា​គំ​រូលេច​​ធ្លោមួយ​រូបនៃការ​ដឹកនាំ​ប្រទេស​ដែលពោពេញ​ទៅ​ដោយ​​ការទទួល​ខុសត្រូវ​និង​​គោរព​ប្រពៃណី​សាស​នាដ៏​ជ្រលជ្រៅ។ បណ្ដា​គោលនយោបាយ​ របស់ព្រះ​មហាក្សត្រ​ ​Abdullah បាន​​​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​និងស្ថិរ​ភាពនៅ​តំបន់ មជ្ឈឹម​បូរព៌ារ។ ក្នុងព្រឹត្តិ​ការណ៍​ទាក់​ទិន​មួយ​ទៀត​ ព្រះមហា​ក្ស​ត្ស​​ថ្មីរបស់​អារ៉ាបប៊ីសា​អូ ឌីត Salman បាន​ប្រកាសក្នុ​ងបទសន្ទរ​កថា នា​ពេល​​​ថ្មីៗ​នេះថា​៖ គ្មាន​ការ​ផ្លាស់​​​ប្តូរខាង​ គោលន​យោបាយណាមួយ​នៅប្រទេស​នេះទេ ហើយ​អះអាង​ថា៖ អារ៉ាប​ប៊ីសាអូ​ឌីត​​ ត្រូវរក្សា​​សាមគ្គី​ភាព​និងការពារ​ប្រទេស​ជាតិ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ