01/09/2018 00:01 GMT+7 Email Print Like 0

អារម្មណ៍នឹកនំបាញ់ខ្វាយ

 រូបភាពលោក​​យាយ​និង​ចៅ​ទាំងពីរ​នាក់នៅ​​ក្បែរ​ចង្ក្រាន​ យាយ​ចាក់​នំ​បាញ់​ខ្វាយ​​លើ​ខ្ទះ​​ដែក​ ចៅ​ស៊ី​ទាំង​នៅ​ក្តៅ​រលាក​​មាត់​ នៅ​ពេល​សូរសែង​រសៀល​គ្រប​ដំណ្តប់​លើ​ចុង​ឫស្សី​ បង្កើត​​​អារម្មណ៍ស្រពេចប្រពិ​ល​​នៅ​ក្នុងខ្លួន​ខ្ញុំ​រាប់​សិប​​ឆ្នាំ​រហូត​​​ដល់​សព្វថ្ងៃ​។​

នៅ​វ័យ​ក្មេង​ ខ្ញុំ​តែង​ដើរ​​តាម​លោកយាយទៅ​ស្រែ​រុញ​ចូក​លាស​ (របៀប​ចាប់​បង្គាស្រុក​ថាញ​ហ្វ័រ​ - Thanh Hoa)​ តាម​ប្រឡាយ​នាំទឹក​ពី​ព្រែក​ម៉ា (Ma) ​​ចូល​មក​ស្រែ​។ ខែ​កក្កដា ខែ​សីហា ជា​ខែ​ទឹក​ជំនន់ ប្រឡាយទឹក​ពេញ​នាំហូរ​ចូល​ស្រែ។ គ្រាន់តែ​រុញ​ចូក​លាស​ពី​ព្រឹក​ព្រលឹមរហូត​ដល់ថ្ងៃរះ​ផុត​ចុង​ឫស្សី​ (ប្រហែល​ម៉ោង​​១១ ដល់​១២​) គឺ​អាច​ប្រមូល​ផល​​បាន​បង្គាស្រស់​ៗ​រស់​ររើក​រាប់​គីឡូ​​។​


គ្រឿង​ផ្សំ​សម្រាប់​ធ្វើ​នំបាញ់​ខ្វាយ រួម​មាន​បន្លែ​ស្ពៃក្តោប
បន្លែភ្លៅ​កង្កែប​ ហាន់​ជាទង បង្គា អង្ក​កិន​ជា​ទឹក​ម្សៅ​។​



ខ្លាញ់​ដាក់ទៅ​ក្នុង​ខ្ទះ​ ដុត​កម្តៅ ដាក់​បន្លែចូល​បន្ទាប់​មក​ដាក់​ម្សៅ​។


ម្សៅ​ចាប់​ផ្តើម​ឆ្អិន​ គឺជា​ពេល​ដាក់បង្គា​ចូល​។


ប្រើ​វែងចៀន​តូច​ ឈូស​ម្សៅ​ឆ្អិន​ចេញពី​ខ្ទះ​។


 នំ​បាញ់​ខ្វាយ​​ស្រុក​ថាញ់ហ្វ័រ​ (Thanh Hoa)។

 

លំដាប់​ត្រឡប់​ពី​ស្រែ​ចូល​ភូមិ លោកយាយ​បេះ​បន្លែភ្លៅកង្កែប​​ ជា​ប្រភេទ​បន្លែ​ដាំ​នៅ​តំបន់​ខេត្ត​អៀន​ឌិញ (Yen Dinh) រាង​ខ្លី ដើម​ភ្លៅកង្កែប​​ធំ​​ស្មើ​នឹង​ម្រាម​ដៃ​មេ។ ស្ពៃ​ក្តោប​មិនទាន់​បែក​ធាង​នៅ​ក្នុង​ចម្ការ​ស្រាប់​​ បាន​លោក​យាយ​លាង​ស្អាត​ហាន់​តូចៗ​ ច្របល់​នឹង​បន្លែ​ភ្លៅកង្កែប​​។​

ប្រហែល​ដល់ទី​បញ្ចប់នៃ​​ជីវិត​ ខ្ញុំ​នៅតែ​មិនអាច​ណា​បំភ្លេច​បាន​ សំឡេង​​ស្រោកស្រាក​ ​ពេលដែល​​លោកយាយ​ដាក់​អង្ក​​ត្រាំ​ចូល​ត្បាល​កិន​ ដើម្បីកិន​ម្សៅ​​ធ្វើ​​នំបាញ់​ខ្វាយ​។ សូរ​សំឡេង​នោះ​ ដូច​សម្តី​ឪពុក​​ខ្ញុំ​ វា​អត់​ធ្មត់​វិល​ជុំៗ​វដ្ត​រាប់​សិប​ម៉ោង​ សម្រាប់​ផលិត​ចេញ​​ទឹក​ម្សៅ​​សស្គុះ​ដូច​​ជីវិត​លោក​យាយ​ ត្រឡប់វិលៗ​ទៅវិញ​ទៅ​មក​​ជាមួយ​ដើមស្រូវ​​ ដំណាំចម្ការ​ ព្រែក​ ដើម្បី​ជីវិត​ឪពុក​ខ្ញុំ​ និង​បងប្អូន​យើង​ខ្ញុំ​បាន​សស្អាត​ សថ្លា​។​

លោក​យាយ​មាន​ប្រសាសន៍​​​ថា​ “នំ​បាញ់​ខ្វាយ​ជា​អំណោយ​​របស់​​អ្នកក្រ​ មាន​អង្ក​​​ស្រែ​កាយ​ក្វាន​ (Cai Quan) មាន​បង្គា​ព្រែក​ម៉ា (Ma) (ឈ្មោះ​រម្មណីយដ្ឋាន​នៅ​ស្រុក​អៀន​ឌិញ ​-​ Yen Dinh) មាន​បន្លែ​​​ចម្ការ​​ ទុក​បើ​ពេល​ក្រោយ​ ចៅ​ទៅ​ឆ្ងាយ​​នៅ​នឹក​​ឃើញ​ភូមិកំណើត​ខ្លួន​”។​

ខ្ញុំ​ធ្វើការ​ឆ្ងាយផ្ទះ​ លោក​យាយ​ក៏​ចែក​ឋានទៅ​ជាមួយ​​​ដូនតា​ រៀង​រាល់​ឆ្នាំ​​ធ្វើ​ដំណើរ​មក​ស្រុក​យ៉ាង​ប្រញាប់​ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​វៀតណាម​​។ ខឿន​ផ្ទះ​នៅ​នឹង​កន្លែង​នោះ កូន​សន្ទូ​ង​នៅតែ​លូត​លាស់ក្នុង​​ស្រែ​កាយ​ក្វាន​ (Cai Quan) ត្បាល​កិន​ដេក​សម្ងំ​ក្បែរ​នៅ​ជ្រុង​ទីលាន​ នឹក​ឃើញ​​រំជួល​​ចិត្ត​ចង់​ធ្លាក់ទឹក​ភ្នែក​រត់​ចេញ​ទៅ​កាន់​ផ្នូរ​លោកយាយ​​ អុជ​ធូប​​​ក្រោម​ជំនោល​ខ្យល់​បក​បោក​ ​ភព​អារម្មណ៍​យុវវ័យ​ត្អូញ​​នឹក​ដល់​នំ​បាញ់​ខ្វាយ​៕​


ឥឡូវ​នេះ នំបាញ់​ខ្វាយ​បាន​ក្លាយជា​អាហារ​ពិសាពេញ​និយម​ មាន​វត្តមាន​នៅ​គ្រប់​ទីក្រុង​ធំវៀតណាម​។ ភ្ញៀវ​​​​អាច​ពិសា​នំបាញ់​ខ្វាយ​នៅ​ភោជនិយដ្ឋាន​ហឿង​វិ (Huong Vi) ស្រុក​ថាញ​ហ្វ័រ​ (Thanh Hoa) អាសយដ្ឋាន លេខ​៧៦/១៦៥ ស្វឹន​ធ្វី (Xuan Thuy) កូវ​យ៉ី (Cau Giay) ក្រុង​ហាណូយ​។​


 
អនុវត្ត៖ ត្រឹន​ថាញ​យ៉ាង

 
បណ្តាអត្ថបទបានផ្សាយ