28/04/2019 07:59 GMT+7 Email Print Like 0

អាមេរិក - ជប៉ុនបានអះអាងសាជាថ្មីអំពីការបង្កើនកិច្ចសហប្រតិបត្តិការឆ្ពោះទៅតំបន់មហាសមុទ្រឥណ្ឌា


ប្រធានាធិបតីអាមេរិក លោក Donald Trump និង នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូអាបេ
 

 នៅ​ក្នុងកិច្ចចរចាកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០១៩ នៅរដ្ឋធានីវ៉ាស៊ីនតោនប្រទេសអាមេរិក ប្រធានា​ធិបតី​អាមេរិក​ លោក Donald Trump និងនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូអាបេ បានអះ​អាង​ជាថ្មី​អំពី​បំណង​ចង់​បង្កើន​កិច្ច​សហប្រតិបត្តិការឆ្ពោះទៅតំ​បន់​មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកដោយសេរីភាពនិងបើកចំហ។

មន្ត្រីជាន់​ខ្ពស់រដ្ឋាភិបាល​ជប៉ុន​មួយរូប​បានឲ្យដឹង​ថាថ្នាក់​ដឹកនាំ​ទាំងពីរ​នេះបាន​អះអាង​ថារដ្ឋាភិបាល​ទាំងពីរ​នឹង​សហការគ្នា​ដើម្បី​ធានាដល់​កិច្ចប្រជុំ​កំពូល​នៃក្រុម​ខឿន​សេដ្ឋកិច្ច​អភិវឌ្ឍន៍​និង​ទើប​លេច​ចេញ​ជួរ​មុខ​លើ​ពិភពលោក​ (G20) ដែល​គ្រោងនឹង​ប្រព្រឹត្តទៅពីថ្ងៃទី​ ២៨ ដល់ថ្ងៃទី២៩​ ខែមិថុនា​ខាងមុខនៅ​ទីក្រុង   អូសា​កាប្រទេស​​ជប៉ុន​។ ថ្នាក់ដឹកនាំទាំងពីរបានឯកភា​ពគ្នាស្វែងរកកិច្ចព្រមព្រៀ​ង នៅ​ G20 ស្តីពីបញ្ហា​សំខាន់​ៗ ដូច​​ជា​ពាណិជ្ជកម្ម​ សេ​ដ្ឋកិច្ចឌីជីថល ​កាកសំណល់ប្លាស្ទិកលើ​សមុទ្រ ការវិនិយោគ​លើប្រព័ន្ធ​ហេដ្ឋា​រចនាសម្ព័ន្ធ​និង​ការ​បង្កើន​​សិទ្ធិ របស់ស្ត្រីជាដើម​៕

 

តាម​​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ