03/07/2015 09:44 GMT+7 Email Print Like 0

អាមេរិក-គុយបាបើកស្ថានទូតឡើងវិញ៖ ទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី


អាមេរិក-គុយបាបើកស្ថានទូតឡើងវិញ៖ ទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី (Image: VNA)
ក្រោយរយៈពេលជិត ៧ ខែដំណើការចរចារជាមួយវង់ចរចារចំនួន ៤ នាថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៥ ដំណើរប្រក្រតីទំនាក់ទំនងរវាងអាមេរិកនិងគុយបាទទួលបានការបោះជំហានដែលមានរបតប្រវត្តិសាស្ត្រដោយមានការដែលប្រទេសទាំង ២ បានឯកភាពបើកស្ថានទូតឡើងវិញនៅប្រទេសនិមួយៗ នាចុងខែកក្កដានេះ។ ថ្លែង​មតិ​នៅសន្និសីទកាសែតនៅសេតវិមាន ប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រកាសថា៖ ទំនាក់ទំនងការទូត​ អាមេរិក-គុយបាត្រូវបានប្រក្រតីជាផ្លូវការបន្ទាប់ពីពាក់កណ្ដាលសតវត្ស តាមរយៈការដែល ប្រទេស​ទាំង ២ បានយល់ព្រមបើកស្ថានទូតនៅវ៉ាស៊ីនតោននិង La Habana ឡើងវិញ នាចុងខែ កក្កដានេះ។ ប្រធានាធិបតី Obama វាយតំលៃថា៖នេះគឺជាការបោះជំហានប្រវត្តិសាស្ត្រក្នុងការខំប្រឹងប្រែងរួមនៃប្រទេសទាំង២ សំដៅកែលំ អរទំនាក់ទំនងរវាងរដ្ឋាភិបាលនិងប្រជាពលរដ្ឋរបស់អាមេរិកនិងគុយបា។ នាថ្ងៃដដែលរដ្ឋាភិបាលគុយបាបានប្រកាសជាផ្លូវការស្តីពីការចាប់ផ្តើមទំនាក់ទំនងការ ទូតជាមួយអាមេរិកឡើងវិញ ព្រមទាំង សង្កត់ធ្ងន់ទៅលើលក្ខ័ណ្ឌដំបូងគឺវ៉ាស៊ីនតោនត្រូវលុបចោលបទហ៊ុំព័ទ្ធសេដ្ឋកិច្ចទៅលើប្រទេសកោះការីបេ​នេះ ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ