17/09/2018 08:54 GMT+7 Email Print Like 0

អាមេរិកេរៀបចំផែនការយកកញ្ចប់ពន្ធថ្មីសំដៅទៅលើចិន


 ប្រធានាធិបតីអាមេរិក លោក Donald Trump

 ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងមានផែនការប្រកាស កញ្ចប់​ពន្ធ​ថ្មី​ចំពោះ​ទំនិញ​នាំចូល​ពីចិន​ ក្នុងទឹកប្រាក់សរុបប្រមាណ ២​០០ ប៊ីលានដុល្លារអាមេ​រិក​។
 
នាថ្ងៃ​ទី១៥ ខែកញ្ញា ឆ្នាំ​២០១៨ កាសែត Wall street Journal  បានឲ្យដឹងថា កំរិត​ពន្ធថ្មី​ដែល​អាមេរិក​នឹង​វាយ​ទៅលើ​ទំនិញ​នាំចូលពីចិន ប្រមាណ ១០% ហើយទាបជាងកំរិត ២​៥% ដែលបានប្រកាសខណៈ ពេលរដ្ឋ អំណា​ច លោក​ Donald Trump បានអះអាងលើកដំបូងថាកំ​ពុង ធ្វើពិចារណាការយក​ពន្ធថ្មី​។ កាសែត​នេះក៏បាន​ឲ្យដឹង​ទៀត​​ថា អាមេ​រិកគ្រោងនឹង ប្រកាសកំរិតពន្ធថ្មីយ៉ាងលឿនបំផុ​តនៅថ្ងៃទី១៧ខែកញ្ញាខាងមុខនេះ។ នា​បច្ចុប្បន្ន​ សោតវិមាន​មិនទាន់មានការឆ្លើ​យតបនឹងព័ត៌មាននោះ​ឡើយ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ