28/08/2015 11:34 GMT+7 Email Print Like 0

អាមេរិកអះអាងថាតាមដានគោលនយោបាយសហប្រតិបត្តិការដោយមានជម្រើសជាមួយរុស្ស៊ី

ក្នុងបទ​ថ្លែងមតិជាមួយ​មជ្ឈដ្ឋាន​អ្នកសារព័ត៌​មាន នាថ្ងៃទី២៦ខែសីហាឆ្នាំ២០១៥  ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក ទទួល​បន្ទុក​បណ្តាបញ្ហា​អឺរ៉ុប និងអាស៊ី-អឺរ៉ុប ​Victoria Nuland បានអះអាងថា វ៉ាស៊ីន​តោន​នឹង​បន្ត​តាម​ដាន​គោល​នយោបាយ សហប្រតិបត្តិការ​ដោយមាន​ជម្រើសជាមួយ​ម៉ូស្គូ។ តាម​មន្ត្រីការ​ទូត​រូប​នេះថា ថ្នាក់​ដឹក​នាំនៃ​ប្រទេស​ទាំង​ពីរ អាចជួបគ្នា​នៅក្នុង​សម័យប្រជុំ​នៃមហាសន្និ​បាត អ.ស.ប​នាខែកញ្ញាខាង​មុខ ក៏ដូច​ជា​ព្រឹត្តិ​ការណ៍​នានា​ នៅខាង​ក្រៅនៅទីស្នាក់​ការ ពហុ​ភាគី​ធំបំផុត​ពិភពលោក​នេះនៅក្រុង​ញ៉ូវ​យ៉ក។ តាម​គំរោង ប្រធា​នា​ធិបតី អាមេរិក​នឹងចូលរូ​ម​ព្រឹត្តិការណ៍​មួយ​ចំនួន នៅខាង​ក្រៅសម័យ​ប្រជុំ​របស់​មហា​សន្និបាត ក្នុង​នោះ​អាច​បង្កើត​ឱកាស​ជួប​សន្ទនា​ រវាងប្រ​ធានាធិបតី​អាមេរិក Barack Obama និង​សមភាគី​រុស្ស៊ី​លោក Vladimir Putin៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ