05/12/2016 09:31 GMT+7 Email Print Like 0

អាមេរិកអះអាងជាថ្មីម្តងទៀតនូវការគាំទ្រគោលនយោបាយ «ប្រទេសចិនតែមួយ»


អាមេរិកអះអាងជាថ្មីម្តងទៀតនូវការគាំទ្រគោលនយោបាយ «ប្រទេសចិនតែមួយ» (VNA) 

បន្ទាប់ពីពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានសន្ទនាតាមទូរស័ព្ទជាមួយថ្នាក់ដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen នាថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៦ សេវិមានបានចេញសេចក្តីប្រកាសដែលអះអាងជាថ្មីម្តងទៀតនូវគោលជំហររបស់វ៉ាស៊ីនតោនក្នុងការគាំទ្រគោលនយោបាយ «ប្រទេសចិនតែមួយ​»​។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី Emily Horne បានសង្កត់ធ្ងន់ថា៖ គ្មានការផ្លាស់ប្តូរណាមួយក្នុងគោលនយោបាយរបស់អាមេរិកចំពោះបញ្ហាតៃវ៉ាន់ទេ។ ការសន្ទនាពោលខាងលើរវាងប្រធានាធិបតី​ជាប់ឆ្នោតអាមេរិក លោក  Donald Trump ជាមួយថ្នាក់ដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen ត្រូវបានចាត់ទុកជាការបង្កប់ហានិភ័យដែលអាចធ្វើឲ្យទំនាក់ទំនងរវាងអាមេរិកនិងចិនអាក្រក់ទៅៗ។ នាបច្ចុប្បន្ន រដ្ឋាភិបាលចិនមិនទាន់មានអត្ថាធិប្បាយអំពីបញ្ហាពោលខាងលើនៅឡើយ៕ 

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ