11/01/2016 09:26 GMT+7 Email Print Like 0

អាមេរិកអំពាវនាវឲ្យឥណ្ឌានិងប៉ាគីស្ថានរក្សាការសន្ទនា


ទាហានឥណ្ឌាបំពេញភេរវកម្មនៅមូលដ្ឋានទ័ពជើងអាកាស Pathankot (រូបថត៖AFP/TTXVN)

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry នាថ្ងៃទី៩ ខែមករា ឆ្នាំ​២០១៦ បានធ្វើ​ការ​សន្ទនាតាម​ទូរ​ស័ព្ទ​ជាមួយ​នាយក​រដ្ឋមន្រ្តី​ប៉ាគីស្ថាន លោក Nawaz Sharif ក្នុងនោះ​សំដែងសេចក្ដី​សង្ឃឹម​ថា ប៉ាគីស្ថាន​និង​ឥណ្ឌានឹង​បន្ត​ចរចារ​ដោយ មិន​អើពើដល់​កម្លាំងភេរវកម្មនានា ដែលកំពុងស្វែងរកវិធានការបំផ្លិចបំផ្លាញការខំប្រឹងប្រែង​នេះ​ជាពិសេស​គឺការ​វាយប្រហារ​នាពេលថ្មីៗនេះ តម្រង់ទៅលើមូល​ដ្ឋានទ័ពជើងអាកាស​រប​ស់​ឥណ្ឌា​។ ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី​ប៉ាគីស្ថាន បានស្រង់សម្ដីលោក​ Kerry សង្កត់ធ្ងន់​ទៅលើភាព​ចាំបាច់​នៃការបន្ត​ជំនួប​ចរចា​រវាង​ឥណ្ឌា និងប៉ាគី​ស្ថានដើម្បីរក្សា​ស្ថិរភាព នៅក្នុងតំបន់​ព្រមទាំងលើកត្រដែតតួនាទីដឹកនាំ របស់​នាយករដ្ឋមន្រ្តី​នៃប្រទេស​ទាំង​ពីរ ក្នុងការធានាជំនួបចរចារនេះផងដែរ។ នៅខែមុន រដ្ឋអំណាច Islamabad និង New Delhi បាន​ឯកភាព​ចាប់​ផ្ដើមឡើងវិញ​ នូវការសន្ទនាលើគ្រប់វិស័យក្រោយពីរយៈពេល៧ឆ្នាំត្រូវផ្អាក។ ប៉ុន្តែ រឿងហេតុ​ដែលក្រុម​ខ្មាន់កាំភ្លើង​ចំនួន៦នាក់ បានវាយប្រហារទៅលើមូលដ្ឋានទ័ពជើង​អាកាស Pathankot របស់​ឥណ្ឌា នាថ្ងៃ​ទី២ ខែ​មក​រា កន្លងទៅ បានបំផុសឡើងការ​សង្ស័យ​អំពីលទ្ធភាព​ប្រព្រឹត្ត​ទៅការ​សន្ទនា​រវាង​ភាគី​ទាំង​ពីរ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ