31/07/2015 14:11 GMT+7 Email Print Like 0

អាមេរិកអំពាវនាវ EU មានប្រតិកម្មខ្លាំងក្លាក្នុងបញ្ហាសមុទ្រខាងកើត

អាមេរិកបានអំពាវនាវសហភាពអឺរ៉ុប (EU) ឡើងសម្លេងយ៉ាងខ្លាំង​ក្លាថែមទៀត គាំទ្រ​អាមេរិក​ក្នុង​បណ្តា​ប្រតិកម្ម​ចំពោះការដែល ចិនដំណើរការ​សកម្មភាពកសាង ប៉ុស្តិ៍ សិប្បនិម្មិតនៅសមុទ្រខាងកើត។ នាថ្ងៃ​ទី២៩​ខែ​កក្កដាឆ្នាំ២០១៥​ ថ្លែងមតិនៅកិច្ចពិភាគ្សាអំពីគោលនយោបាយរបស់អាមេរិកនិង EU​ចំពោះតំបន់អាស៊ី បូព៌ានៅ​ទីក្រុង​វ៉ាស៊ីតោន ឧបការីរងរដ្ឋមន្ត្រីការពារជាតិអាមេរិក ទទួលបន្ទុកតំបន់ អាស៊ី​ខាងត្បូង​និង​អាស៊ី​អាគ្នេយ៍ លោក​ស្រី Amy Searight បានលើកច្បាស់ថា វ៉ាស៊ីន​តោន បាន​គាំទ្រការ​ដែល ប៊្រុកសែល​អំពាវ​នាវ​ឆ្ពោះ​ទៅ​ដំណោះ​ស្រាយ​សន្តិភាព​មួយ ចំពោះជំលោះដែនដីនានា លើសមុទ្រខាងកើត និងគោរពច្បាប់អន្តរ ជាតិ។ ចំពោះ​សេចក្តី​អំពាវនាវ​របស់មន្ត្រីអាមេរិករូបនេះ ឯកអគ្គរដ្ឋទូត EU ប្រចាំ អាមេរិក លោក​ David O’Sullivan បានលើក​ច្បាស់​ថា សម្ព័ន្ធភាពនេះមានការ ព្រួយបារម្ភអំពីស្ថាន​​ភាពសន្តិសុខ នៅតំបន់អាស៊ីបូព៌ា និង​អ្នក​រៀបចំ​គោល​នយោ​បាយ​អឺរ៉ុប កំពុងពិចារ​ណាអន្តរាគមន៍ ចូលរួមបញ្ហានេះក្នុងដែនកំណត់មួយ៕

តាមVOV5 – វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ