
ប្រធានាធិបតីអាមេរិកលោក Barack Obama (រូបថត៖AFP/TTXVN)
ប្រធានាធិបតីអាមេរិកលោក Barack Obama នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ បានអះអាងជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្តកំទេច អង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) តាមរយៈការអំពាវនាវឲ្យបង្កើនល្បឿនប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មនេះ ព្រមទាំងដាស់តឿនឲ្យសម្ព័ន្ធមិត្តនានាបង្កើនការរួមវិភាគទានខាងយោធា។ ថ្លែងមតិនៅសន្និសីទកាសែតនៅវិមានបញ្ចកោន លោក Obama បានឲ្យដឹងថា នឹងបញ្ជូនរដ្ឋមន្រ្តី ក្រសួងការពារជាតិលោក Ashton Carter ទៅកាន់មជ្ឈឹមបូព៌ាដើម្បីស្វែងរកថែមទៀតនូវប្រភពជំនួយឧបត្ថម្ភយោធាពីដៃគូនិងសម្ព័ន្ធមិត្តនានារបស់អាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹង IS។ លោកបានទទួលស្គាល់ថា ការប្រយុទ្ធប្រឆាំងនឹងលិទ្ធិភេរវកម្មនិយាយរួមនិងអង្គការ IS និយាយដោយឡែកនឹងបន្តជួបការលំបាក ប៉ុន្តែសង្កត់ធ្ងន់ថា សម្ព័ន្ធភាពទ័ពត្រូវបង្កើនល្បឿនថែមទៀតនូវការរីកចំរើនដែលទទួលបាន ក្នុងការប្រយុទ្ធនេះ។ ទន្ទឹមនឹងនោះ សម្ព័ន្ធភាពទ័ពដឹកនាំដោយអាមេរិកក៏កំពុងខំ ប្រឹងប្រែងបំផ្លាញប្រភពហិរញ្ញវត្ថុរបស់អង្គការភេរវកម្មនេះ ដោយការវាយប្រហារនិងកំទេចរថយន្តដឹកជញ្ជូនប្រេង និងរោងចក្រចម្រាញ់ប្រេងរបស់ IS៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម