26/03/2015 11:30 GMT+7 Email Print Like 0

អាមេរិកអនុវត្តការកំណត់ម៉ឺងម៉ាត់ជាងចំពោះមុខទំនិញត្រីស្រការំអិល


អាមេរិកអនុវត្តការកំណត់ម៉ឺងម៉ាត់ជាងចំពោះមុខទំនិញត្រីស្រការំអិល (Image: VNA)

រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama កំពុង​ឈាន​ចូល​ដំណាក់​កាល​ត្រៀម​រៀប​ចំចុង​ក្រោយ​ អនុវត្តការកំណត់ថ្មីម៉ឺងម៉ាត់ជាង​ចំពោះ​មុខទំនិញត្រីស្រការំអិល។ បណ្ដាអ្នកជំនាញ​បាន​ចាត់​ទុក​​ថា៖ ការកំណត់ថ្មី​នេះ មិនត្រឹមតែ​បង្កការលំបាក​សំរាប់ការនាំ ចូលមុខទំនិញត្រីប្រា ឬត្រីស្រការំអិល​ចូល​ក្នុង​​ទីផ្សារ​អាមេ​រិក ពីប្រទេសនានា​ដែលក្នុង​នោះមាន​វៀតណាម ប៉ុណ្ណោះទេ​ថែម​ទាំង ជះ​ឥទ្ធិពល​ដល់​អ្នក​ផលិ​តកម្ម​​មុខ​ទំនិញ​ជលផលនេះ​ របស់អាមេរិកទៀត​ផង។ តាម​បណ្ដាកា​រកំណត់ថ្មី​ក្រសួង​កសិកម្ម​អាមេរិក ​នឹង​​ដំណើរ​ការ​ត្រួត​ពិនិត្យ​ និងឃ្លាំមើល​ជាផ្ទាល់បណ្ដារោងចក្រ កែច្នៃសាច់​និងជលផល។ បណ្ដាអ្នក​ផលិត​កម្ម​​ត្រីស្រ​ការំ​អិល​របស់​ អាមេរិនអាចជាអ្នកដំបូង​ដែលជួបការលំបាក​ ដោយសារគេត្រូវ​ចាយបន្ថែម​ប្រាក់ រាប់​​លាន​ដុល្លា​អាមេរិ​កក្នុងការប្រតិបត្តិ​តាមការកំណត់​ថ្មីនេះ៕

តាមVOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ