09/08/2021 13:27 GMT+7 Email Print Like 0

អាមេរិកស្នើរឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីអាហ្វហ្កានីស្ថាន

ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី៧ ខែសីហា ស្ថានទូតអាមេរិកនៅអាហ្វហ្កានីស្ថានបានស្នើរឲ្យពលរដ្ឋរបស់ខ្លួនដែលកំពូងស្នាក់នៅអាហ្វហ្កានីស្ថានឲ្យចាកចេញពីប្រទេសអាស៊ីខាងត្បូងនេះយ៉ាងឆាប់បំផុត។

សារព្រមាននេះ ត្រូវបាននាំចេញក្នុងបរិបទដែលកងកម្លាំងតាលីបង់កំពុងបើកទូលាយការវាយប្រហារទៅលើកម្លាំងសន្តិសុខរដ្ឋាភិបាលដើម្បីដណ្តើមយកទឹកដី។ តាមនោះ ពលរដ្ឋអាមេរិកគួរតែពិចារណាការធ្វើដំណើរតាមរយៈជើងយន្តហោះពាណិជ្ជកម្ម ដើម្បីចាកចេញពីអាហ្វហ្កានីស្ថានយ៉ាងឆាប់ៗ។

ស្ថាប័នតំណាងការទូតអាមេរិកបានឲ្យដឹងថា ដោយសារស្ថានភាពសន្តិសុខនាពេលបច្ចុប្បន្ននេះ និងការកាត់បន្ថយបុគ្គលិកស្ថានទូត ធ្វើឲ្យលទ្ធភាពក្នុងការជួយដល់ពលរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថានស្ថិតក្នុងការរឹតត្បិតជាច្រើន សូម្បីតែនៅក្នុងរដ្ឋធានីកាប៊ុលក៏ដោយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ