11/05/2016 10:12 GMT+7 Email Print Like 0

អាមេរិកសន្យាជួយឧបត្ថម្ភវៀតណាមអនុវត្តកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក


ឧបការីការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វិក លោក Daniel Russel (រូបថតៈ Minh Sơn/Vietnam+)

ថ្លែងមតិនៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ ឧបការីការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វិក លោក Daniel Russel បានសង្កត់ធ្ងន់ទៅលើគោលនយោបាយអាទិភាពរបស់ អាមេរិកក្នុងការជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមជាដៃគូស្ថាបនិកនៃកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) និងជាដៃគូពោរពេញទៅ ដោយសក្តានុភាពក្នុងគោលនយោបាយតុល្យភាពឡើងវិញរបស់អាមេរិក នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅទីនេះ លោក Daniel ក៏បានចែករំលែកនូវខ្លឹមសារសំ ខាន់ៗមួយចំនួនដែលបានយកមកពិភាគ្សារវាងប្រធានាធិបតីអាមេរិកលោក Barack Obama ជាមួយថ្នាក់ដឹកនាំវៀតណាមក្នុងដំណើរទស្សនកិច្ចគ្រោងនឹងប្រព្រឹត្តទៅនាពេលខាងមុខ៖       

“ភាគីទាំងពីរនឹងពិភាក្សាអំពីអតីតកាល បច្ចុប្បន្ននិងអនាគតនៃទំនាក់ទំនង រវាងប្រទេសទាំងពីរ។ សហប្រតិបត្តិការនិងជម្រុញសេដ្ឋកិច្ចតាមរយៈកិច្ចព្រម ព្រៀង TPP។ យើងខ្ញុំនឹងសន្យាជួយឧបត្ថម្ភវៀតណាមបណ្តុះបណ្តាលប្រភពធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលក៏ដូចជាការផ្លាស់ប្តូរ អ្នកប្រាជ្ញ អ្នក​ជំនាញការជាដើម”។

លោក Daniel Russel ក៏បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចលើកនេះលោកប្រធានាធិបតី Obama នឹងពិភាគ្សាជាមួយថ្នាក់ដឹកនាំវៀតណាមអំពីស្ថានភាពលើសមុទ្រខាងកើត។ ឧបការីការបរទេសអាមេរិកបានសង្កត់ធ្ងន់​ថា​ ប្រទេសទាំងអស់លើពិភពលោកសុទ្ធតែមានសេរីភាពនាវាចរណ៍និងអាកាសចរណ៍តាមការកំណត់នៃច្បាប់អន្តរជាតិ។ នៅសមុទ្រខាងកើត អនុសញ្ញាស្តីពីច្បាប់សមុទ្រ និងរាល់ការកំណត់អន្តរជាតិដទៃទៀតស្តីពីសមុទ្រសុទ្ធតែត្រូវគោរព។ អាមេរិកគាំទ្រភាគី នានាបន្ថយភាពតានតឹងលើសមុទ្រខាងកើតនិងដោះស្រាយជំលោះដោយសន្តិ វិធី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ