29/07/2015 12:00 GMT+7 Email Print Like 0

អាមេរិកវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស Nguyen Phu Trong


ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅវៀតណាម លោក Ted Ossius

ប្រការនេះ​ត្រូវបានឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅវៀតណាម លោក​ Ted Ossius អះ​អាង​នៅក្នុង​សន្និសីទ​កាសែត នា​ថ្ងៃទី២៨ខែ​កក្កដាឆ្នាំ២០១៥​ ដើម្បីជូនដំណឹងអំពី​លទ្ធផលនៃដំណើរ​ទស្សនកិច្ច​នៅអាមេរិក របស់​អគ្គ​លេខាបក្ស​កម្មុយនីស្ត វៀត​ណាម  លោក Nguyen Phu Trong នាពេល​ថ្មីៗនេះ។ ឯ​កអគ្គរដ្ឋទូត​លោក Ted Ossius បានអះ​អាង​ថា៖ ដំណើរទស្សនកិច្ច​លើកនេះ បានបង្ហាញនូវការ​ទុកចិត្ត​គ្នាទៅ​វិញ​ទៅមក​កាន់​តែច្រើន​ឡើង ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ និង​បើកចេញ ឱកាសសហប្រតិប​ត្តិការ​នាពេលអនាគត រវាង​វៀត​ណាម​​និង​អាមេរិក​។

ឯកអគ្គរដ្ឋទូតលោក Ted Ossius ក៏បានអោយដឹង​ថា៖ បទ​ថ្លែង​មតិ​របស់​អគ្គ​លេខា​បក្ស Nguyen Phu Trong នៅ​មជ្ឈម​ណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ និងអន្តរជាតិ​ត្រូវបាន​សាធារណៈ​មតិ​វាយតំ​លៃខ្ពស់ បើក​ចេញ​ដំណាក់​កាល​ថ្មី ក្នុង​ទំនាក់ទំនង​រវាង​ប្រទេសទាំ​ងពីរ។ ក៏ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ​ដែរ ភាគី​ទាំង​​ពីរបាន​ចុះ​ហត្ថ​លេ​ខាលើ​​កិច្ច​​ព្រមព្រៀងសហប្រតិបត្តិការ​ជាច្រើនទៀតផង។

​ឯកអគ្គរដ្ឋទូតលោក Ted Ossius ក៏បានអោយដឹងថែមទៀតថា៖ បន្ទាប់ពីដំ​ណើរ​ទស្សន​កិច្ច​ជាប្រវត្តិ​សាស្ត្រ​របស់​អគ្គលេខា​បក្ស Nguyen Phu Trong នេះ រដ្ឋ​មន្ត្រីការ​បរទេស​អាមេរិក លោក Jonh Kerry នឹង​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​នៅ​វៀតណាម នាខែសីហាខាង​មុខនេះ ហើយចុង​ឆ្នាំ២០១៥​នេះ ប្រធានា​ធិបតី​អាមេរិក​អាច​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅវៀតណាម​ទៀតផង៕

 

តាម VOV5-វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ