17/07/2015 08:55 GMT+7 Email Print Like 0

អាមេរិកលើកកំពស់តួនាទីរបស់រុស្ស៊ីក្នុងកិច្ចព្រមព្រៀងនុយក្លេអែរអ៊ីរ៉ង់

ប្រធានាធិបតីអាមេរិក​លោក Barack Obama និងសមភាគីរុស្ស៊ី លោក​ Vladimir Putin នាថ្ងៃទី១៥ខែកក្កដាឆ្នាំ បាន​មាន​ជំនួបសន្ទនាតាម​ទូរស័ព្ទ ដោយ​ពិភាក្សា​​អំពីកិច្ចព្រម​ព្រៀងប្រវត្តិសាស្រ្ត​រវាងអ៊ីរ៉​ង់និងក្រុម P5+1 ។ ថ្នាក់​ដឹក​នាំទាំង​ពីរ​នេះ​បានព្រមព្រៀង​គ្នាថា កិច្ចព្រ​មព្រៀង​នេះ មានផល​ប្រយោជន៍ ចំពោះ​ពិភពលោក​ទាំងមូល។ ក្នុង​សេចក្តី​ប្រកាស​១ សេតវិមាន​បានប្រកាស​ថា  លោក Obama បាន​ថ្លែងអំណ​គុណ លោក Putin អំពី​តួនា​ទីសំ​ខាន់​របស់​រុស្ស៊ី ក្នុងការទទួលបានកិច្ច​ព្រមព្រៀង​មានចរិត​លក្ខណៈប្រវត្តិសាស្ត្រនេះ។ ថ្នាក់​ដឹក​នាំទាំងពីររូបក៏បាន​សន្យា រក្សា​កិច្ចសហប្រតិបត្តិការ ដើម្បីកិច្ចព្រមព្រៀងនេះបានអនុវត្ត ព្រមទាំង​សហការ​គ្នាសំ​ដៅកាត់​បន្ថយ​ភាព​តាន​តឹង​នៅតំបន់មជ្ឈឹមបូព៌ា ជាពិសេសនៅប្រ​ទេស​ស៊ីរី​ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ