08/01/2015 14:09 GMT+7 Email Print Like 0

អាមេរិកលុបចោលមួយផ្នែកនៃការដាក់ទណ្ឌកម្មលក់អាវុធបង្ករបួសឲ្យប្រទេសវៀតណាម

ពីថ្ងៃ​​ទី១ដល់ថ្ងៃទី២ខែតុលាឆ្នាំ២០១៤ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេសផាម ប៊ិញ​​មិញ បានធ្វើដំណើរទស្សនៈកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក តាម​​​​ការអញ្ជើញរបស់​លោក​​រដ្ឋ​​មន្រ្តីការបរទេស​ John Kerry។ ដំណើរទស្សនៈកិច្ចជា​​ឱកាសសម្រាប់ភាគីទាំងពីរ​​ពិភាក្សាអំពីវិធាន​​ការ​សំដៅបង្កើនជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសទាំងពីរនៅ​ពេលខាង​​មុខ​ ។ ក្នុងឱកាសនេះ​ លោករដ្ឋមន្រ្តីការបរទេស Kerry​ ជូនដំណឹងថា សហរដ្ឋអា​មេ​រិក​លុប​ចោល​​​មួយផ្នែកនៃការដាក់ទណ្ឌកម្មលក់​​អាវុធបង្ក​​​របួស​​ឲ្យប្រទេសវៀតណាម។

 

ក្នុង​កិច្ច​ពិភាក្សានេះ លោកឧបនាយក​រដ្ឋ​មន្ត្រី​ និង​ជារដ្ឋមន្រ្តី​ការ​បរទេសផាម​ប៊ិញ​មិញ និងលោករដ្ឋ​មន្ត្រី​ការ​បរទេសJohn Kerry សម្តែង​ភាពគាប់​ចិត្ត អំពី​ការ​​អភិ​វឌ្ឍន៍​​ល្អ នៃ​​​ការ​ទំនាក់​ទំ​នងរវាង​​​ប្រ​ទេស​វៀត​ណាម​និង​សហ​រដ្ឋ​​អា​មេ​រិក​​នៅ​ពេល​កន្លង​មក​ ពិសេស​​​គឺតាំង​ពី​ពេល​បង្កើត​​ការទំនាក់​ទំនង​ដៃ​គូ​គ្រប់​វិស័យ​នៅខែ​កក្កដា​ ឆ្នាំ​​២០១៣ ផ្លាស់​ប្តូរ​អំ​ពី​​វិធានការ​នានា​ ដើម្បី​ធ្វើ​ឲ្យ​​ស៊ី​ជម្រៅ​ថែម​​ទៀត​​​នូវ​ការ​ទំនាក់​ទំនង​រវាង​ប្រ​ទេស​ទាំង​ពីរ​ក្នុង​​ពេល​​ខាង​មុខ។ ឯកភាព​​ ​បង្កើន​កិច្ចសហប្រ​តិ​បត្តិ​​ការ​ក្នុង​ការ​រៀប​ចំ​សកម្ម​ភាពនានា​សម្រាប់​អនុស្សាវរីយ៍​២០​ឆ្នាំនៃ​ប្រក្រ​តី​​​ភាវូប​និយកម្ម​​នៃទំនាក់​ទំនង​ការ​ទូត​នៅ​ឆ្នាំ២០១៥។


លោកឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​វៀត​ណាម​ ផាម ​ប៊ិញ​មិញ និង​លោក​រដ្ឋមន្ត្រី​​​ការបរទេស​ សហរដ្ឋអាមេរិក John Kerry នៅទីស្នាក់​ការ​ក្រ​សួង​​ការបរទេស​ សហរដ្ឋអាមេរិក​ នៅ Washington DC ។​ រូប​ថត៖ ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​បារាំង​ / ទីភ្នាក់​ងារ​​សារ​ព័ត៌មាន​វៀត​ណាម​ផ្សាយ
 
លោក​រដ្ឋមន្រ្តី​ការបរទេស​ John Kerry​​ ទទួល​លោក​ឧបនាយក​រដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រី​​ការបរទេស​ ផាម​ ប៊ិញ​មិញ។ រូប​ថត៖ ទីភ្នាក់​ងារ​សារ​ព័ត៌មានបារាំង / ទីភ្នាក់​ងារ​សារព័ត៌មាន​វៀត​ណាម​ផ្សាយ

 

លោក​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​​​ការបរទេស​ ផាម​ ប៊ិញ​មិញ ទទួលទាន​អាហារ​ពេលថ្ងៃ​ត្រង់និង​ធ្វើ​ការជាមួយ លោក​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ក្នុង​ទីស្នាក់​ការ​ក្រ​សួង​ការ​បរទេស​សហរដ្ឋអាមេរិក​នៅ​រដ្ឋធានី Washington D.C។​ រូប​ថត៖ ត្វឹន​ដាក - ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀត​ណាម​

  

លោក​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋ​មន្រ្តី​​ការ​បរទេស​ ផាម​ ប៊ិ​ញមិញ និង​ លោក​រដ្ឋមន្រ្តី​ការបរទេស John Kerry​​ ជួបអ្នក​សារព័ត៌មាន។ រូប​ថត៖ ទីភ្នាក់​ងារ​សារ​ព័ត៌មានបារាំង / ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀត​ណាម​ផ្សាយ

 

លោក​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្រ្តី​​​ការបរទេស​ ផាម​ ប៊ិញ​មិញ​ ជួប​ជាមួយ​ បង​ប្អូន​​អាណិកជន​វៀត​ណាម​ ​ ​នៅរដ្ឋធានី​ Washington D.C។ រូប​ថត៖ ត្វឹន​ដាក - ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀត​ណាម

លោក​​ឧបនាយក​រដ្ឋ​មន្ត្រី​ផាម ​ប៊ិញ​មិញ​​បាន​អះ​អាងថា​​ វៀត​ណាម​​មើល​ធ្ងន់​​ការ​ទំនាក់​​ទំ​នង​ជា​មួយ​​នឹង​សហរដ្ឋ​អា​មេ​រិក ចង់​​ជំរុញ​ជាង​​ទៀតនូវកិច្ចសហការ​គ្រប់​វិស័យ​​រវាង​ប្រទេស​​ទាំង​ពីរ។ ​សំណើរសហរដ្ឋអាមេរិក​បត់​បែន​ជា​មួយ​នឹងប្រ​ទេស​វៀត​​ណាមក្នុង​ការ​ចរចា​កិច្ចព្រមព្រៀង​​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP)​​ និង​ជំនួយ​បច្ចេកទេសឲ្យ​ប្រទេស​​វៀត​ណាម ​ក្នុង​ដំណើរ​ចរចា​និង​​អនុវត្តន៍​កិច្ចព្រមព្រៀង ឆាប់​ទទួល​ស្គាល់ប្រ​ទេស​វៀត​ណាម​​​មាន​ខឿន​សេដ្ឋកិច្ច​​ទីផ្សារ​។ សហរដ្ឋអាមេរិក​បង្កើន​​សហការ​​វិទ្យា​សាស្រ្ត​ - បច្ចេកវិទ្យា អប់រំ​ - បណ្តុះ​​បណ្តាលជាមួយនឹង​ប្រទេស​​​វៀត​ណាម នឹង​បន្ត​គាំទ្រ​វៀត​ណាម​​ដោះ​ស្រាយ​ផល​វិបាក​របស់​សង្គ្រាម។

លោក​រដ្ឋមន្រ្តី​ការបរទេស​​ John Kerry​ អះ​អាង​ថា សហរដ្ឋអាមេរិក​មើល​ធ្ង​ន់​​តួ​នាទី​របស់​​​វៀត​ណាម​ក្នុង​តំបន់។ បំ​ណង​​បន្ត​ជំរុញ​​កិច្ចសហការជាមួយ​វៀត​ណាម​​លើ​គ្រប់​​វិស័យ​ទាំង​អស់។​ កត់​​សម្គាល់និងឲ្យ​ដឹង​នឹងពិ​ចារណាជា​វិជ្ជមាន​នូវ​សំណូម​ពរ​​ទាំង​ឡាយ​របស់វៀត​ណាម​​។ សន្យា​បន្ត​ជំនួយប្រទេស​​វៀត​ណាម​ក្នុង​​ដំណោះ​​​ស្រាយ​ផល​វិ​បាក​សង្គ្រាម ក្នុង​នោះ មាន​បញ្ហា​ជាតិ​ពុល​ដេអូស៊ីននិង​គ្រាប់​បែក​គ្រាប់​​មីនដែល​​នៅ​សល់​ពី​​សង្គ្រាម​។ ជំរុញការ​បង្កើត​​មហា​វិទ្យាល័យ Fulbright នៅ​ប្រទេស​វៀត​ណាម​។ ភាគី​ទាំង​ពីរ ​​ឯក​ភាព​បន្ត​ពិភាក្សា​ ដើម្បី​បង្កើន​ការ​យល់​ដឹង​​គ្នាទៅវិញ​ទៅមក​ក្នុង​បញ្ហា​ផ្សេង​ៗ ដែល​មិន​ទាន់​ចុះ​សម្រុង​​​។

លោក​រដ្ឋមន្រ្តី​ការបរទេស​ Kerry សន្យា​នឹង​សហការ​ជិត​ស្និទ្ធ​ជាង​ទៀត​ជាមួយ​​ប្រទេស​វៀត​​ណាម​និង​​ប្រ​ទេស​នា​នា​​ក្នុង​តំបន់​ ក្នុងកិច្ច​ដំណើរការ​គម្រោង​​ទាំង​ឡាយ​​​​​ក្នុង​ក្រប​ខណ្ឌផ្តួ​ច​ផ្តើមអំពី​មេ​គង្គ​ក្រោម ​(LMI) ក្នុង​នោះមាន​ការ​ធា​នា​សន្តិ​​សុខ​​ប្រ​ភព​​ទឹក​ទន្លេ​មេគង្គ​ (Mekong)

នា​​ឱកាស​នេះ​ លោក​រដ្ឋមន្រ្តី​ការបរទេស Kerry ប្រ​កាសថា ​សហ​រដ្ឋ​អាមេរិក​លុប​ចោល​មួយ​​ផ្នែក​នៃ​កា​រ​ដាក់​​ទណ្ឌកម្ម​​​លក់អាវុធបង្ក​​របួស​​ឲ្យ​ប្រទេស​វៀតណាម។

ភាគី​ទាំង​ពីរ​​រួម​គ្នា​ពិភាក្សា​អំពី​បញ្ហានានា​ក្នុង​តំបន់​និង​អន្តរ​ជាតិ ដែល​​រួមគ្នា​យក​ចិត្ត​ទុក​ដាក់​ ក្នុង​នោះមាន​ស្ថាន​ភាព​​នៅ​សមុទ្រ​ខាង​កើត​។ ចាត់​ទុក​ថា​ ភាគី​ទាំង​​ឡាយ​ដែល​ពាក់​ព័ន្ធត្រូវអនុវត្ត​​យ៉ាង​តឹង​រ៉ឹង​សេចក្តី​ប្រកាស​ស្តី​ពី​ការ​​​ប្រ​ព្រឹត្ត​នៃ​ភាគី​ទាំង​ឡាយ​ ដែល​នៅ​ជាប់​សមុទ្រខាង​កើត​ (DOC) ជៀស​វាង​សកម្មភាព​​មាន​ហានិ​​ភ័យ​​រាល​ដាល​​​​ជម្លោះនិង​អស្ថេរ ភាព​​​ក្នុង​តំបន់​។ ដោះ​​​ស្រាយ​​ដោយ​​​សន្តិវិធីបណ្តាជម្លោះ​​លើមូលដ្ឋាន​ច្បាប់​អន្តរ​ជាតិ ​និង​អនុ​​សញ្ញា​​អង្គការ​សហ​ប្រជា​ជាតិ​ ​​​​ស្តី​ពី​​ច្បាប់​សមុទ្រ​ឆ្នាំ១៩៨២។

ក្នុង​កិច្ច​ប្រ​ជុំ​រវាង​​លោកឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្រ្តី​ការ​បរទេស​ផាម​ប៊ិញ​​មិញ​ និងទី​ប្រឹក្សាសន្តិ​សុខជាតិ​ លោក​​​ស្រី​​ Susan Rice​ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​​​គ្នា​អំ​ពី​​​វិធាន​​ការ​បង្កើន​ទំនាក់​ទំនង​ទ្វេភាគីនិង​បញ្ហា​តំបន់​អន្តរ​ជាតិ​​នានា ដែល​​រួម​គ្នា​យក​ចិត្ត​ទុក​ដាក់ ​។ លោក​ស្រី​ទីប្រឹក្សា​សន្តិ​សុខជាតិ​ Susan Rice បញ្ជាក់​ថា សហរដ្ឋ​អា​មេ​រិក​នឹងបន្ត​កិច្ច​សន្យា​ដំ​ណើរ​ការ​យុទ្ធសាស្រ្ត​ ធ្វើ​ឲ្យ​មាន​តុល្យភាព​​តំបន់​ឡើងវិញ។ សម្តែង​​ការវាយ​តម្លៃ​ខ្ពស់កិច្ច​ទំ​នាក់​​ទំនង ​ជាមួយ​​ប្រទេស​វៀត​ណាម​​ សន្យាសហការ​នាំ​ការ​ទំនាក់​ទំនងដៃគូ​គ្រប់​វិស័យ​​​អភិ​វឌ្ឍន៍​កាន់​តែជាក់​ស្តែង​នឹង​​​ប្រ​សិទ្ធ​ភាព។

ក្នុង​កិច្ច​ប្រ​​ជុំ​រវាង​លោក​​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​​ការ​បរទេស ផាម​ប៊ិញមិញ និង​តំណាង​ពាណិជ្ជកម្ម​សហ​​រដ្ឋ​អាមេរិក​ Michael Froman ភាគី​ទាំង​សង​​ខាង​​បាន​ផ្លាស់​ប្តូរ​បញ្ហា​មួយ​ចំនួន​ក្នុង​ទំនាក់​ទំនង​សេដ្ឋកិច្ច​-ពាណិ​ជ្ជ​កម្ម​​​​រវាង​ប្រ​ទេស​ទាំង​ពីរ ក្នុង​នោះ​មាន​កិច្ចព្រមព្រៀង TPP។ ​ភាគី​ទាំង​ពីរ​ឯក​ភាពសកម្ម​សហ​ការ​​បង្កើន​ថែម​​ទៀត​នូវ​​កិច្ច​ទំនាក់​ទំនង​​សេដ្ឋកិច្ច​ - ពាណិជ្ជកម្ម​ រួម​គ្នាខិត​ខំ​ប្រឹង​ប្រែង​​ឆាប់​បញ្ចប់​ការ​​ចរចា​កិច្ចព្រមព្រៀង​សំខាន់​នេះ។

មុន​នោះ​ ថ្ងៃទី​​១ខែ​តុលា លោកឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្រ្តី​​​​ការ​បរទេស ​​ផាម​ប៊ិញ​មិញ ​បាន​ចូល​រួម​និង​ថ្លែង​ក្នុង​​​ពិ​ធី​ប្រ​កាសរបាយ​ការណ៍ “ សករាជ​​ថ្មី​មួយ​ក្នុង​ការ​ទំនាក់​​ទំនង​វៀត​ណាម​ - សហ​រដ្ឋអាមេរិក ៖ ជំរុញ​ថែម​​ទៀត​ការ​​​ទំនាក់​ទំនង បន្ទាប់​​ពីពីរ​ទសវត្សរ៍​​ប្រក្រតី​ភាវូបនិយកម្ម ” ​នៅ​​មជ្ឈមណ្ឌល​​ស្រាវ​ជ្រាវ​​យុទ្ធសាស្រ្ត​និងការ​សិក្សា​កិច្ច​​ការ​​អន្តរ​ជាតិ​ (CSIS) នៅ​​រដ្ឋធានី Washington

អនុវត្ត៖ ទីភា្នក់​ងារសារ​​ព័ត៌មាន​វៀត​ណាម​ / កាសែត​រូប​ភាព​វៀតណាម
បណ្តាអត្ថបទបានផ្សាយ