29/05/2016 08:55 GMT+7 Email Print Like 0

អាមេរិកលុបចោលកម្មវិធីឃ្លាំមើលត្រីរអិលជាសេចក្តីសម្រេចចិត្តត្រឹមត្រូវ


រូបថតៈ អិនធើណែត

ការដែលព្រឹទ្ធសភាអាមេរិកនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ បាន​បោះឆ្នោត​អនុម័ត នូវសេចក្តី​សម្រេច​លុបចោល​កម្មវិធី​ឃ្លាំមើលត្រី​រអិល របស់ក្រសួងឧស្សាហកម្ម​អាមេរិក (USDA) នោះ ក្រសួងឧស្សាហ-ពាណិជ្ជកម្ម​វៀត​ណាម​បាន​គត់​សម្គាល់​ថា នេះជា ការបោះជំហានសំខាន់ដំបូងឆ្ពោះទៅការ ដោះស្រាយស្រេចបាច់​ប្រកប ដោយ​ប្រសិទ្ធិភាព​ ចំពោះបញ្ហានេះ។ ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមគាំទ្រ​ ចំពោះ សេចក្តី​សម្រេច​ត្រឹមត្រូវ​នេះរបស់​ព្រឹទ្ធសភាអាមេរិក ហើយអះអាង​ថា​កម្មវិធីនេះរបស់ ក្រសួងឧស្សាហ-ពាណិជ្ជកម្ម​អាមេរិក​ពុំនាំមក​នូវផល​ប្រយោជន៍ សម្រាប់​អតិថិជនអាមេរិកឡើយ និងជះឥទ្ធិពលអសកម្មទៅលើទំនាក់ទំនង សេដ្ឋ​កិច្ច ពាណិជ្ជកម្ម​ដែល កំពុង​រីកចំរើនយ៉ាងល្អ​ប្រសើរ រវាងវៀតណាមជាមួយ អាមេរិក។

​ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមសង្ឃឹមថា សេចក្តីសម្រេចពោលខាង​លើ នឹង​ទទួលបាន​ការគាំទ្រខ្ពស់​នៅសភាជាន់​ទាប​អាមេរិក និង​បានប្រធានាធិបតី​អាមេរិក លោក Barack Obama ចុះហត្ថលេខា​ផ្សព្វផ្សាយ​ឲ្យទៅ​ជាច្បាប់​​មួយដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ