12/09/2015 13:17 GMT+7 Email Print Like 0

អាមេរិករំលឹខួបលើកទី១៤ទិវាការវាយប្រហារភេវរកម្មទី ១១ កញ្ញា


អាមេរិករំលឹខួបលើកទី១៤ទិវាការវាយប្រហារភេវរកម្មទី ១១ កញ្ញា (Image: VNA)

នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៥ ប្រទេសអាមេរិកបានរៀបចំបណ្តាសកម្មភាពរំលឹកខួបលើកទី ១៤ ទិវាការវាប្រហារភេវរកម្មទី ១១ កញ្ញា ដែលធ្វើ ឲ្យមនុស្សចំនួន​ ៣ ពាន់នាក់ត្រូវស្លាប់និងបាត់ខ្លួន។ នាព្រឹកព្រលឹមថ្ងៃដដែល ប្រជាពលរដ្ឋអាមេរិកនៅរដ្ឋធានី Washington DC ទីក្រុង New York  និងទីក្រុង Shankville​នៅ​រដ្ឋ Pennsylvania បានរំលឹកវិញ្ញាណខ័ណ្ឌនិងបួងសួងសំរាប់ជនរងគ្រោះដែលបានបាត់បង់ជីវិត។ មុននោះ សាច់ញាតិនៃបណ្ដាជនរងគ្រោះបានប្រមូលផ្តុំនៅសួនឧទ្យានជាតិ Sherwood Island នៅរដ្ឋ Connecticut ដើម្បីរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ប៉ូលីសអាមេរិកបានចាប់ខ្លួនមុខសញ្ញាបុរសមួយនាក់ដែលរស់នៅរដ្ឋ Florida ពីបទមានឧបាយកលវាយប្រហារដោយគ្រាប់បែកទៅលើទីកន្លែងសាធារណៈនៅទីក្រុង Kansas រដ្ឋ Missouri។ ក្នុងករណីតុលាកាកាត់ទោសថាមានទោសគឺ មុខសញ្ញានេះ​អាចត្រូវបានជាប់គុក ២០ ឆ្នាំ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ