13/09/2016 10:35 GMT+7 Email Print Like 0

អាមេរិករំលឹកវិញ្ញាណក័្ខន្ធជនរងគ្រោះនាថ្ងៃទី១១កញ្ញា


ប្រធានាធិបតីអាមេរិកលោក​ Barack Obama (រូបថតៈ TTXVN)

សកម្មភាពជាច្រើនបានរៀបចំឡើងនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ លើទូទាំងប្រទេសអាមេរិកសំដៅរំលឹករយៈពេល​ ១៥ ឆ្នាំនៃសកម្មភាពវាយប្រហារភេរវកម្មដែលបណ្តាលឲ្យមនុស្សជាង៣ពាន់នាក់ត្រូវស្លាប់។ ​ជនអាមេរិករាប់ពាន់នាក់បានប្រមូលផ្តុំនៅកន្លែងជាច្រើនសំដៅរំលឹកទិវានេះ។ នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក​ លោក Barack Obama និងក្រុមគ្រួសាររួមទាំងមន្ត្រីមួយចំនួនបានធ្វើពិធីវិញ្ញាណក្ខ័ន្ធនៅវិមានពងក្រពើនាវេលាម៉ោង៨និង៤៦នាទីតាមម៉ោងតំបន់ ដែលជាពេលវេលាភេរវករអនុវត្តការវាយប្រហារមជ្ឈមណ្ឌល​ពាណិជ្ជកម្មពិភពលោក។ បន្ទាបមក លោក Obama បានអញ្ជើញទៅគោរពវិញ្ញក្ខ័ន្ធនៅវិមានបញ្្ច​កោណ ដែលជាគោលដៅវាយប្រហាភេរវកម្មមុននេះ១៥ ឆ្នាំ។​លោកអញ្ជើញមានប្រសាសន៍ថា៖

“យើងនៅចងចាំជានិច្ចការដែលមនុស្សជាង៣ពាន់នាក់ត្រូវស្លាប់។យើងលើកដំកើងភាពក្លាហានរបស់ជនដែល​មិនខ្លាចគ្រោះថ្នាក់ដើម្បីជួយសង្គ្រោះជន ដែលពួកគាត់មិនស្គាល់ផងដែរ។ រយៈពេល១៥ឆ្នាំនោះដូចជាពេល​វេលាយូរអង្វែងមួយសម្រាប់គ្រួសារជនរងគ្រោះ។ ខ្ញុំក៏ជឿថា គ្មានពាក្យពេជ្រណាឬសកម្មភាពណារបស់យើងអាចលុបបំបាត់ចោលការឈឺចាប់ដោយបាត់បង់សាច់ញាត្តិរបស់ពួគគាត់ទេ”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ