22/10/2017 11:52 GMT+7 Email Print Like 0

អាមេរិករំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូតជាមួយអាស៊ាន


 អាមេរិករំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូតជាមួយអាស៊ាន

ក្រសួងការបរទេសអាមេរិក​រួម ជាមួយសិក្ខាកាមចំណុះកម្មវិធីការផ្តើម គំនិ​តថ្នាក់ដឹកនាំវ័យក្មេ​ងអាស៊ី-អាគ្នេយ៍ ​(YSEALI) ទើបនឹងរៀបចំពិធីរំលឹ​កខួប អនុស្សាវរីយ៍​លើកទី ៤០ ទិវាង​បង្កើត​ទំនាក់​ទំនងការ​ទូត​សហរដ្ឋ​​អាមេរិក​-អាស៊ាន និងលើកទី ៥០ ទិវា​ចាប់បដិសន្ធិអាស៊ាន។ ថ្លែងមតិនៅព្រឹត្តិ​ការណ៍​នេះ ឧបការីរោង​នៃ រដ្ឋមន្ត្រីការបរទេសអាមេរិ​កទទួលបន្ទុកអាស៊ីបូព៌ារនិង​ប៉ា​ស៊ីហ្វិក លោក Walter Douglas និងឧបការី​រង​រដ្ឋមន្ត្រីការ​បរទេស ទទួលបន្ទុកការអប់រំ​និង​វប្បធម៌ លោកស្រី Alyson Grunder បាន​អះអាង​ថា៖ អាមេ​រិកនឹងបន្តគាំទ្រជួយឧបត្ថម្ភអាស៊ា​នជំរុញ ទំនាក់ទំនងដៃគូយុ​ទ្ធសាស្ត្រ​អាស៊ាន-អាមេរិក​អភិវឌ្ឍន៍​លើគ្រប់​វិស័យ។ ក្នុ​ងទំនាក់ទំ​នងដៃ​គូយុទ្ធសាស្ត្រនោះ កម្មវិធីការផ្តើ​មគំនិតថ្នាក់​ដឹកនាំវ័យក្មេងអាស៊ី-អាគ្នេយ៍​ដើរ តួ​នាទីសំខាន់ក្នុងការជំរុញការជួប​ប្រាស្រ័យវប្បធម៌​ សង្គមរវាងភាគីទាំងពីរ។ មន្ត្រី​ជាន់ ខ្ពស់​ទាំង​ពីរ​រូបនេះ​ជឿ​ជាក់​​ថា៖ បណ្ដាសិក្ខា​កម្មនៃកាមវិធីនឹងរួមវិភាគ​ទានយ៉ាង​សកម្ម ក្នុងការជំរុញទំ​នាក់ទំនង​អាមេរិក-អាស៊ាន​ឲ្យបាន​ខ្លាំង​ក្លាថែមទៀត​៕ 
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ