23/09/2018 10:26 GMT+7 Email Print Like 0

អាមេរិកមិនប្រញ៉ាប់ប្រញ៉ាល់ក្នុងការសម្រេចចិត្តយល់ព្រមជាមួយកិច្ចព្រម ព្រៀងណាមួយជាមួយប្រទេសកូរ៉េខាងជើងទេ


ប្រធានាធីបតីអាមេរិក លោក Donald Trump

 ថ្លែងមតិក្នុងការរកសម្លេង​បោះឆ្នោត​នៅរដ្ឋ Missouri ប្រធានាធីបតី អាមេរិក លោក Dona​ld Trump នាថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ២០១៨ បានសង្កត់ធ្ងន់អំពី ទំនាក់ទំនងដ៏ល្អ ប្រសើរជា​មួយ​ថ្នាក់​ដឹកនាំប្រទេសកូរ៉េខាងជើង ​លោក ​Kim Jong –Un ក៏ប៉ុន្តែ​ លោក​ក៏បាន​ឲ្យដឹង​ថា​នឹង​មិន​ប្រញាប់​ប្រញាល​ក្នុង​ការ​ចុះហត្ថ​លេខា​លើកិច្ច​ព្រមព្រៀង​​ណាមួយជាមួ​យ ស.ប.ប កូរ៉េឡើយ។
 
ក្នុងថ្ងៃដដែល​នេះ រដ្ឋមន្ត្រីបរទេសអាមេរិកលោក Mike Pompeo បាន សំដែងក្តីសង្ឃឹមអំពីជំនួបកំពូលលើកទី ៣ រវាង លោក​ Donald Trump និង លោក Kim Jong - Un នឹងអាចប្រព្រឹត្តិទៅយ៉ាងឆាបៗនាពេលខាងមុខ និង សង្ឃឹមថា​ ​លោក Donald Trump នឹងមានឱកាសទៅបំពេញទស្សនកិច្ចនៅទីក្រុង ព្យុងយ៉ាង ដើម្បីបន្ត​ធ្វើកិច្ច​ចរចារទ្វេភាគីផងដែរ។ ទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុង យ៉ាងសុទ្ធតែ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​អំពី​លទ្ធភាព​នឹងមានជំ​នួបកំពូល ទ្វេភាគីលើកទី២ ដើ​ម្បីជម្រុញកិច្ច​ចរចារសំដៅ​លុបបំបាត់​ចោលកម្មវិធី​នុយក្លេ​អ៊ែរ និង​មីស៊ីលរបស់ប្រទេសកូរ៉េខាងជើងផ​ងដែរ។​

គួរ​បញ្ជាក់ថាជំនួបកំពូលជាប្រវត្តិសាស្ត្រដំបូងរវាងលោក Donald Trump និង លោក Kim Jong – Un នៅ​ប្រទេស​សិង្ហបុរីនាថ្ងៃទី២១ខែមិថុនាកន្លងទៅ បានបញ្ច​ប់ដោយ​មានចេញ​សេចក្តី​ថ្លែងការណ៍រួមនៃថ្នាក់ដឹក​នាំប្រទេសទាំងពីរ ស្តីពីការប្តេ​ជ្ញាឆ្ពោះទៅការរំលាយអាវុធនុយក្លេអ៊ែរទាំ​ងស្រុងនៅឧបទ្វីបកូរ៉េ​ ព្រមទាំង​ប្តូរយក​ការធានា​សន្តិសុខពីអាមេរិក​ផងដែរ​៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ