14/07/2018 05:55 GMT+7 Email Print Like 0

អាមេរិកមានបំណងចង់ទទួលបានកិច្ចព្រមព្រៀងដ៏ល្អបំផុតជាមួយរុស្ស៊ីស្តីពីអាវុធនុយក្លេអ៊ែរ

នាថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា៖ កិច្ចព្រមព្រៀងដ៏ល្អបំផុតដែលលោកអាចសម្រេចបានជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin គឺជាកិច្ចព្រមព្រៀងស្ដីពីពិភពលោក​​មួយគ្មានអាវុធនុយក្លេអ៊ែរ។

ស្ដីពីលទ្ធផលដ៏ល្អបំផុតដែលអាចសម្រចបាននៅក្នុងជំនួបជាមួយប្រធានាធិបតី Putin នោះ លោក Trump បានលើក​ច្បាស់ថា៖"គ្មានអាវុធនុយក្លេអ៊ែរនៅគ្រប់ទីកន្លែងទាំងអស់នៅលើពិភពលោក គ្មានសង្រ្គាម គ្មានបញ្ហា និងគ្មាន​មានជម្លោះទេ។ ទាំងអស់នេះគឺជាប្រការដ៏ល្អបំផុតសម្រាប់យើងខ្ញុំ។

មុននេះ បកស្រាយអំពីទស្សនៈរបស់ សមភាគីរុស៊្សីលោក Putin នោះ ប្រធានាធិបតីលោកTrump បានអះអាងថា៖
លោក Putin គឺជា"គូប្រជែង" មិនមែនជា "សត្រូវ" ទេ។ លោកបានចាត់ទុកថា៖ ជំនួបជាមួយលោក Putin នាពេលខាងមុខគឺជាប្រការ ងាយស្រួលបំផុត ក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់លោក Trump ។

លោក Trump កំពុងបំពេញដំណើរទស្សនកិច្ចនៅន្តអឺរ៉ុ ក្នុងរយៈពេលមួយសប្តាហ៍។ បច្ចុប្បន្នលោក Trump កំពុងនៅអង់គ្លេសហើយគ្រោងនឹងមានជំនួបជាមួយលោក Putin នាដើមសប្តាហ៍ខាងមុខនៅប្រទេសហ្វាំងឡង់ផង​ដែរ​៕

​តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ