09/01/2016 09:48 GMT+7 Email Print Like 0

អាមេរិកមានបំណងសហប្រតិបតិ្តការជាមួយចិនក្នុងបញ្ហាកូរ៉េខាងជើង


 


ប្រជាជនកូរ៉េខាងជើងសប្បាយរីករាយពេលស្ដាប់ព័ត៌មានស្ដីអំពីការសាកល្បងគ្រាប់បែកប្រកប
ដោយជោគជ័យ (រូបថត៖Telegraph)

ក្រោយពីការសាកល្បងនុយក្លេអ៊ែលើកទី៤របស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នាថ្ងៃទី៧ ខែ​មករា ឆ្នាំ២០១៦ រដ្ឋមន្រ្តីការបរទេសអាមេរិក បានមានការសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីចិន​លោក Wang Yi ក្នុង​នោះ​សង្កត់​ធ្ងន់​ថាប៉េកាំងមិនអាចលើក លែងបំរ៉ែបំរួលនេះរបស់ព្យុងយ៉ាងបានឡើយ។ ថ្លែងមតិ​ជាមួយ មជ្ឈដ្ឋាន​អ្នក​យក​ព័ត៌មាន លោក John Kerry បានចាត់ទុកថា ចិនមាន​របៀប​ទាក់ ទង​ពិសេស​ក្នុង​បញ្ហា​នុយក្លេអ៊ែ​របស់​ព្យុង​យ៉ាង។ អ្នកការទូតអាមេរិក​បានសង្កត់ធ្ងន់ថា វ៉ាស៊ីនតោនបានគោរពហើយឯកភាពថា បង្កើតបរិយាកាស​សំរាប់​ចិន អនុវត្តន៍របៀបទាក់ទងនោះទេ។ ប៉ុន្តែ រហូតមកដល់ពេលនេះ វិធានការ​ណ៍ទាំងអស់ របស់ប៉េកាំង​មិន​មាន​ប្រសិទ្ធិភាព​ឡើយ ហើយភាគីអាមេរិកមិនអាច​មិនអើពើដល់ ស្ថានការណ៍នេះ។ លោក Kerry ក៏បាន​ឲ្យដឹង​ថែម​ទៀតថា លោក​និង​រដ្ឋមន្រ្តីការ​បរទេសចិន បានឯកភាពសហការដើម្បីសំរេចលើវិធានការទប់​ទល់ នឹង​ព្យុង​យ៉ាង​ក្នុង​កាលៈទេសៈ ការព្រួយបារម្ភអំពីការសាកល្បងនុយក្លេអ៊ែរកាន់​តែកើនឡើង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ