10/02/2017 07:24 GMT+7 Email Print Like 0

អាមេរិកមានគោលបំណងអភិវឌ្ឍន៍ទំនាក់ទំនងដែលមានលក្ខណៈស្ថាបនាជាមួយចិន


អាមេរិកមានគោលបំណងអភិវឌ្ឍន៍ទំនាក់ទំនងដែលមានលក្ខណៈស្ថាបនាជាមួយចិន
(រូបថត៖thanhnien.vn)

ក្នុងលិខិតនាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលត្រូវបានផ្ញើរទៅកាន់ប្រធានរដ្ឋចិន លោក Xi Jinping នោះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានសំដែងគោលបំណងសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងមានលក្ខណៈស្ថាបនាដែលនាំមកនូវផលប្រយោជន៍សំរាប់ប្រទេសទាំងពីរ។ ចាប់តាំងពីប្រធានាធិបតីលោក Donald Trump ឡើងកាន់តំណែងនាថ្ងៃទី ២០ ខែមករាកន្លងមក ថ្នាក់ដឹកនាំអាមេរិកនិងចិនទាំងពីររូបនេះមិនទាន់ជួបសន្ទនាជាមួយគ្នានៅឡើយ។ មជ្ឈដ្ឋានអ្នកជំនាញចាត់ទុកថា ទំនាក់ទំនងរវាងមហាអំណាចពិភពលោកនេះ ក្នុងអាណត្តិប្រធានាធិបតីលោក Donald Trump នឹង មានការប្រែប្រួល។ ប្រធានាធិបតីលោក Donald Trump មានទស្សនៈដ៏រឹងមាំជាង អតីតប្រធានាធិបតី លោក Barack Obama អំពីសកម្មភាពដាក់ពង្រាយយោធារបស់ចិននៅសមុទ្រខាងកើត ការបង្កើនសមត្ថភាពយោធារបស់ចិនក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្នានាដែលមិនមានសមភាពផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ