01/05/2016 08:48 GMT+7 Email Print Like 0

អាមេរិកមានករណីស្លាប់ដំបូងដោយវីរុស Zika

មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការប្រឆាំងអាសន្នរោគអាមេរិក (CDC) នាថ្ងៃទី២៩ ខែមេសា បានបញ្ជាក់អំពីករណី​មនុស្សស្លាប់ដំបូងទាក់ទិនដល់វីរុស Zika នៅលើដែនដីអាមេរិកនៅ Puerto Rico។ សេចក្ដីប្រកាសនេះរបស់អាមេរិកបានធ្វើឲ្យកើនឡើងនូវការព្រួយបារម្ភអំពីប្រភេទវីរុសឆ្លងពីមូសនេះ ហើយនាបច្ចុប្បន្នកំ​ពុង​រីក​រាល​ដាលនៅប្រទេសនិងតំបន់ដែនដីជាច្រើនលើពិភពលោក។ សេចក្ដីប្រកាសរបស់ CDC បានឲ្យដឹងថា បើទោះបីជាករណីមនុស្សស្លាប់ទាក់ទិនដល់វីរុស Zika គឺកម្រក្ដី ប៉ុន្តែករណីស្លាប់ដំបូងនេះបានសរឲ្យឃើញនូវលទ្ធ ភាពកើតមានឡើងករណីដ៏ធ្ងន់ធ្ងរក៏ដូចជាភាពចាំបាច់នៃការបន្តលើកកំពស់ថែមទៀតនូវការយល់ដឹងរបស់អ្នក
ផ្គត់ផ្គង់សេវាកម្មសុខាភិបាលអំពីរោគសញ្ញា ដែលអាចនាំទៅករណីឈឺធ្ងន់ធ្ងរឬស្លាប់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ