09/11/2015 09:23 GMT+7 Email Print Like 0

អាមេរិកព្រួយបារម្មណ៍អំពីទង្វើសាងសង់កោះសិប្បនិម្មិតរបស់ចិននៅសមុទ្រខាងកើត


អាមេរិកព្រួយបារម្មណ៍អំពីទង្វើសាងសង់កោះសិប្បនិម្មិតរបស់ចិននៅសមុទ្រខាងកើត (Image: VNA)

នាថ្ងៃទី​៧ខែវិច្ឆិកាឆ្នាំ២០១៥​ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ashton Carterបាន​សម្តែង​ការ​ព្រួយ​បារម្មណ៍​ដ៏ជ្រាល​ជ្រៅ ចំពោះល្បឿននិងទ្រង់ទ្រាយសាង​សង់កោះ​សិប្បនិម្មិត​របស់​ចិន​នៅ​សមុទ្រ​ខាង​កើត​និង​គ្រោះ​អាសន្ន​យោធា​ភាវូបនីយកម្ម តំបន់នេះដែលអាចនាំទៅជំលោះក្នុងតំបន់។ ថ្លែងមតិនៅវេទិការ​ការពារ​ជាតិ​នៅ​បណ្ណា​ល័យ​ប្រធា​នាធិបតី Ronald Reagan នៅរដ្ឋ California អាមេរិក លោក  Carter បានអះ​អាងថែមទៀតថា៖ អាមេរិកនឹង បន្ត​សកម្មភាព​នាវាចរណ៍សេរី នៅតំបន់សមុទ្រពោលខាងលើ។ បណ្ដា​សេកច្តីប្រកាសរបស់​រដ្ឋមន្ត្រីការ​ពារ​ជាតិ​អាមេរិក​ត្រូវបានផ្តើមឡើងបន្ទាប់ពីថ្ងៃទី​២៧ខែ​តុលា ក្នុង​ពេលដែល នាវាពិឃាដ USS Lassen នៃកង​ទ័ព​ជើង​ទឹក​អាមេរិក​ បានឈាន​ចូលតំបន់កោះសិប្បនិម្មិត ដែលចិនសាងសងខុសច្បាប់នៅប្រជុំកោះ Truong Sa។ នេះគឺជា​ទង្វើ​ជាក់​ស្តែង​ដំបូង​ ក្នុងផែនការអនុវត្តសកម្មភាពយាម​ល្បាត របស់អាមេរិកនៅសមុទ្រខាងកើត ៕
 

តាម VOV5 -វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ