20/11/2015 09:40 GMT+7 Email Print Like 0

អាមេរិកពិចារណាលើកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ីក្នុងការប្រយុទ្ធប្រឆាំង IS

បន្ទាប់ច្រើន​សប្តាហ៍ធ្វើការរិះគន់រុស្ស៊ីដែលអនុវត្ត រាល់ការវាយប្រហារ​តាមជើង​អាកាសមិន​ត្រឹមតែ តម្រង់​ទៅលើអង្គ​ការ​រដ្ឋអ៊ីស្លាម​ស្វ័យ ប្រកាស IS នៅ​ស៊ីរី​ប៉ុណ្ណោះ ថែមទាំងនាថ្ងៃទៅ១៨ខែ​វិច្ឆិកាឆ្នាំ២០១៥​ ប្រធានា​ធិបតី អាមេរិក លោក Barack Obama មានការផ្លាស់ប្តូរគោលជំហរ ខណៈ​ដែល​វាយតម្លៃសមភាគីរុស្ស៊ី Vladimir Putin ជា “ដៃគូមួយ​មានចរិត​លក្ខណៈស្ថា​បនា” ព្រមទាំងបើកចំហរលទ្ធភាព​ថា វ៉ាស៊ីនតោន​នឹងសហប្រតិបត្តិការយោ ធាជាមួយ​ម៉ូស្គូ។ ថ្នាក់ដឹក​នាំអាមេរិក​រូបនេះ ក៏បានសម្តែងនូវក្តី​សង្ឃឹមទៅលើ ការកែប្រែយុទ្ធសាស្ត្រ​របស់រុស្ស៊ីនៅស៊ីរី បន្ទាប់​ពីការ​ដែល​យន្តហោះស៊ីវិល នៃប្រទេសនេះ ត្រូវការវាយប្រហារភេរវកម្មលើលំហរ​អាកាសរបស់អេហ្ស៊ីប ហើយ IS ប្រកាស​ថាជា​មេគំនិត​។

​សេចក្តីប្រកាសរបស់ប្រធានាធិបតី Obama ត្រូវបានចាត់ទុកជា​សញ្ញា សកម្ម ក្នុង​កាលៈ​ទេសៈ​ដែល​ទំនាក់​ទំនង​រវាង​រុស្ស៊ី​ជាមួយអាមេរិក​និយាយ ដោយឡែក និងរវាងរុស្ស៊ីជាមួយលោក​ខាងលិចនិយាយរួម កំពុងស្ថិត​ក្នុង កម្រិត​ទាប​បំផុត​តាំង​ពីមុនមក។ ប៉ុន្តែក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត វិមាន​បញ្ចកោណក្នុង​ថ្ងៃដដែល​បានប្រកាស​ថាវ៉ា​ស៊ីន​តោន​​មិន​ទាន់មាន​ផែន ការសហការជាមួយម៉ូស្គូក្នុងបណ្តា​យុទ្ធនាការ វាយប្រហារតាមជើងអាកាស ទៅ​លើ IS នៅ​ស៊ីរីនៅឡើយ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ