31/01/2015 18:40 GMT+7 Email Print Like 0

អាមេរិកផ្អាកការបើកទូលាយទំនាក់ទំនងយោធាជាមួយចិន


យន្តហោះចម្បាំងរបស់កងទ័ពអាមេរិក (រូបថត៖US Navy)

វិមាន​បញ្ចកោណ​របស់អាមេ​រិក នា​សប្ដាហ៍នេះ បាន​ប្រកាស ផ្អាក​ការ​បើក​ទូលាយ​ទំនាក់​ទំនង​យោ​ធា​​ជាមួយ​ចិន ដោយអះអាង​ថា វ៉ាស៊ីន​តោននឹង​មិន​យល់ព្រម​អំពីកា​ររៀប​ចំជំនួប​ប្រាស្រ័យ​យោ​ធា​ជា​ន់​ខ្ពស់​ថ្មី ណាមួយ​ដល់ពេល​ណា​ប្រទេសទាំង​២ឯក​ភាព​អំពីការ​កំណត់​សំដៅ​ទប់ស្កាត់​កា​រប៉ះ​ទង្គិច​តាម​​ជើង​អាកាស​ជាមុនសិន​។ប៉ុន្តែ បណ្ដា​ការ​ផ្លាស់​ប្ដូរគណៈ​ប្រតិភូ​នៅក្នុង​ផែនការ​ពី​មុន​ នៅ​ប្រ​ព្រឹត្ត​​ទៅតាម​គំរោង​។នាថ្ងៃទី​២៩ ខែមករា​ឆ្នាំ២០១៥ សេចក្ដី​ជូនដំណឹង​របស់​ក្រសួង ការ​ពារ​ជាតិ​អាមេ​​រិក បានឲ្យ​ដឹងថា ដោយសេចក្ដី​សំរេចចិត្តពោល​ខាង​លើ មជ្ឈ​ដ្ឋាន​ថ្នាក់​ដឹក​នាំន​យោ​បាយ​និង​យោ​ធាអាមេរិក​ បាន​បង្ហាញការ​ព្រួយបារម្ភ អំពី​ការ​បើក​ទូលាយ​ទំ​នាក់​​ទំនង​យោធា​ជា​​មួយ​ប៉េ​កាំង​​ក្នុងរយៈ​ពេល១៨​ខែកន្លង​ទៅ មិន​អាច​ទប់​ស្កាត់​ចិន​ស្វែង​រកវិធាន​ការបង្កើន​សេច​ក្ដី​​​ប្រកាស​អំ​ពី​អធិប​តេយ្យភាព​របស់ប្រទេស​នេះនៅទ្វីប​អាស៊ីឡើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ