24/05/2017 10:20 GMT+7 Email Print Like 0

អាមេរិកប្រគល់នាវាយាមល្បាតចំនួន៦គ្រឿងសំរាប់ប៉ូលីសសមុទ្រវៀតណាម


 អាមេរិកប្រគល់នាវាយាមល្បាតចំនួន៦គ្រឿងសំរាប់ប៉ូលីសសមុទ្រវៀតណាម 

នាថ្ងៃទី២២ ខែឧសភា ឆ្នាំ​២០១៧ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Ted Osius បានប្រគល់​នាវា​យាម​​ល្បាត Metal Shark 45-foot ចំនួន៦​គ្រឿង​(ស្មើនឹង១៤ម៉ែត្រ)​ សំរាប់ប៉ូលីសសមុទ្រ​វៀតណាម​ នៅខេត្ត​ Quang Nam។ នេះ​ជាជំហានសំខាន់ ក្នុងការ​បើកទូលាយកិច្ចសហ​ប្រតិបត្តិការ​សន្តិសុខ​​ រវាងអាមេរិកនិង​វៀត​ណាម​​។​ ការប្រគល់នាវានេះបានបង្ហាញ​ នូវកិច្ចសហប្រតិបត្តិការកាន់​តែស៊ីជំរៅ​ក្នុងវិស័យអនុវត្ត​ច្បាប់​សមុទ្រ​ សកម្មភាព​​​ស្វែងរក និងជួយសង្គ្រោះនៅ​លើសមុទ្រ និង​កិច្ច​សហប្រតិបត្តិ​ការមនុស្សធម៌ លើសមុទ្រ និង​តំបន់​​សេដ្ឋកិច្ច​​ផ្តាច់​មុខរបស់​វៀតណាម​។ បន្ទាប់ពីពិធី​ប្រគល់នេះ​ ប៉ូលីសសមុទ្រ​វៀតណាម នឹងចាប់​ផ្តើមការ​ងារ​បណ្ដុះ​​បណ្ដាល ​និង​ដាក់អោយ​ដំណើរ​ការ​ជាផ្លូវការ៕​
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ