05/03/2015 10:17 GMT+7 Email Print Like 0

អាមេរិកប្រឆាំងសំណូមពររបស់ Venezuela ស្តីពីការកាត់បន្ថយបុគ្គលិកនៃស្ថានទូតអាមេរិកប្រចាំនៅ Caracas


អាមេរិកប្រឆាំងសំណូមពររបស់ Venezuela ស្តីពីការកាត់បន្ថយបុគ្គលិកនៃស្ថានទូតអាមេរិកប្រចាំនៅ Caracas (Image: VNA)


 
នាថ្ងៃទី ៣ ខែមិនាឆ្នាំ២០១៥ ក្រសួងការបរទេសអាមេរិកបានឡើងសម្លេងប្រឆាំង ជំទាស់សេចក្តីសម្រេច​របស់​រដ្ឋាភិបាល Venezuela ដែលបានស្នើរឲ្យថា៖ ក្នុងអំឡុង ១៥ ថ្ងៃ ស្ថានទូតអាមេរិកប្រចាំនៅរដ្ឋធានី Caracas​​ ត្រូវកាត់បន្ថយ ៨០% នៃបរិមាណ កម្មាភិបាលបុគ្គលិក។ សេចក្តីប្រកាសពោលខាងលើ​របស់​ក្រសួងការ​បរទេសអាមេរិកត្រូវបាននាំចេញ បន្ទាប់ពី រដ្ឋមន្ត្រីការបទេស Venezuela លោកស្រី Delcy Rodriguez​ បានផ្ញើរកំណត់ទូតដោយស្នើរឲ្យស្ថានទូតអាមេរិកត្រូវកាត់បន្ថយបរិមាណបុគ្គលិកពី ១០០ នាក់​នា​​ប្ចុប្បន្នរុះនៅត្រឹមតែ ១៧ នាក់ ដើម្បីសមស្របនឹងបរិមាណបុគ្គលិកនៃស្ថានទូត Venezuela ប្រចាំនៅ​អាមេ​រិក​។ មុននោះ Caracas ក៏បានអនុវត្តយន្តការទិដ្ឋការចាប់បង្ខំចំពោះប្រជាពលរដ្ឋអា​មេរិករួមមានភ្ញៀវ​ទេសចរណ៍​​អាមេរិកសំដៅ​តបតវិញការធ្វើអន្តរាគមន៍របស់វ៉ាស៊ី​នតោនចូលក្នុងកិច្ចការផ្ទៃក្នុង​នៃប្រទេស​នេះ​។​ Venezuela បានបដិសេធផ្តល់ទិដ្ឋការឲ្យរាល់មន្ត្រីអាមេរិកក្នុងនោះមានអតីតប្រធានាធិបតីអាមេរិក លោក George​ W.Bush និងព្រឹទ្ធសមាជិកចំនួន ២ នាក់ទៀត លោក Marco Rubio និងលោក Bob Menendez ផង​ដែរ​។

ក្រៅពីនោះ Caracas បានស្នើរឲ្យបណ្ដាអ្នកការទូតអាមេរិកត្រូវសូមការ អនុញាត្តពីរដ្ឋាភិបាល Venezuela មុន​ពេលជួបប្រាស្រ័យជាមួយបណ្ដាក្រុមនយោបាយប្រឆាំងផងដែរ។  Venezuela បានចោទប្រកាន់​វ៉ាស៊ីន​តោន​ក្នុងដំណើការ “សង្គ្រាមសេដ្ឋកិច្ច”ប្រឆាំង Caracas និងឈរនៅខាងក្រោយរាល់សកម្មភាពបង្ករ អស្ថិរភាព​នៅប្រទេសអាមេរិកឡាទីនខាងត្បូងនេះ។ រដ្ឋាភិបាលអាមេរិកបានរិះគន់បណ្ដាការចោទ​ប្រកាន់​របស់​ Caracas គឺខុសពីការពិតនឹងគ្មានមូលដ្ឋាន ប៉ុន្តែ មិនទាន់នាំចេញប្រត្តិកម្ម​ជាក់ស្តែងណាមួយចំពោះ​មុខ​រាល់ការដាក់ទ​ណ្ឌកម្មរបស់ Venezuela នៅឡើយ៕ 

 
តាម VOV5- វិទ្យុស​ម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ