03/07/2015 09:44 GMT+7 Email Print Like 0

អាមេរិកប្រកាសយុទ្ធសាស្ត្រយោធាជាតិឆ្នាំ២០១៥


អាមេរិកសំដែងការព្រួយបារម្មណ៍អំពីការដែលចិនកសាងកោះសិប្បនិម្មិតនៅសមុទ្រខាងកើត (រូបថត៖internet)
វិមានបញ្ចកោណនាថ្ងៃទី១ កក្កដាបានប្រកាសយុទ្ធសាស្ត្រយោធាជាតិឆ្នាំ២០១៥ក្នុងនោះកំណត់បណ្ដាវិធានការនិងរបៀបដែលកងទ័ពអាមេរិកនឹងប្រើប្រាស់ដើម្បីការពារនិងជំរុញផលប្រយោជន៍ជាតិនិងសន្តិសុខនៃប្រទេសខ្លួន។ ក្នុងយុទ្ធសាស្ត្រនេះ អាមេរិកសំដែងការព្រួយបារម្មណ៍អំពីការដែលចិនកសាងកោះសិប្បនិម្មិតនៅសមុទ្រខាងកើត ដោយចាត់ទុកថាសកម្មភាពនេះកំពុងបណ្ដាលឲ្យភាពតានតឹងកើនឡើងនៅតំបន់អាស៊ី​-​ប៉ាស៊ីហ្វិក។ យុទ្ធសាស្ត្រថ្មីនេះក៏បានសង្កត់ធ្ងន់ថា អាមេរិកត្រូវត្រៀមខ្លួនជាស្រេចប្រឈមមុខនឹងអង្គការ ភេរវកម្ម​ជ្រុលនិយមនានា ជាពិសេសគឺអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅ អ៊ីរ៉ាក់និងស៊ីរី៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ