23/05/2015 10:52 GMT+7 Email Print Like 0

អាមេរិកប្រកាសបន្តដំណើការយាមល្បាតនៅសមុទ្រខាងកើត


អាមេរិកប្រកាសបន្តដំណើការយាមល្បាតនៅសមុទ្រខាងកើត (Image: VNA)

នាថ្ងៃទី២១ខែឧសភាឆ្នាំ​២០១៥​ អាមេរិក​បានប្រកាស​បន្តដំណើរ​ការយាម​ល្បាត នៅ​សមុទ្រ​និង​លើ​អាកាស​ក្នុង​តំបន់​សមុទ្រអន្តរ​ជាតិ បន្ទាប់ពី​កងទ័ព​ជើងទឹក​ចិន​បាន ព្រមាន​ជាបន្ត​បន្ទាប់​ហើយ​ស្នើ​ឲ្យយន្ត​ហោះ​ស៊ើប​ការ​របស់​អាមេរិក​ដក​ចេញ​ពី​ដែន អាកាស​នេះលើសមុទ្រ​ខាងកើត។ ថ្លែងមតិនៅ​សន្និសីទ​កាសែត​មួយ ឧប​ការី រដ្ឋ​មន្ត្រី ការ​បរទេស​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ីបូ​ព៌ារ-ប៉ាស៊ីហ្វិក លោក Daniel Russel បាន​ប្រសាស​ថា៖ ដំណើរ​​ជើង​ហោះហើរ​របស់​អាមេរិក​ គឺស្រប​ច្បាប់​ទាំងស្រុង​និងកង​ទ័ព​ជើង​ទឹក​អាមេរិក​រួម​ជាមួយ​យន្ត​ហោះ​យោធា ​នៃ​ប្រ​ទេស​នេះ​នឹងបន្ត​សកម្ម​ភាព​យាម​ល្បាតនេះ លើតំបន់​សមុទ្រ​និងអាកាស​អន្តរ​ជាតិ។ លោក Russel បាន​ឲ្យដឹង​ថែម​ទៀត​ថា៖ អាមេរិក​នឹង​ធ្វើសកម្មភាព​ដើម្បី​ធានា​ឲ្យ​ប្រទេស​ទាំង​អស់​ទទួល​បាន​សិទ្ធិ​នេះ​។ មនុនោះ កាណាល់​ទូរទស្សន៍​អាមេរិក CNN បានចេញ​ផ្សាយវីដេអ៊ូរ​ ស្តីពីការដែល​កង​ទ័ពជើង​ទឹក​ចិន​បាន​ព្រមាន​យន្ហោះ​ស៊ើប​ការ​របស់​អាមេរិក ដែលបាន​យាមល្បាត​លើ​តំបន់​សមុទ្រ​អន្តរជាតិ​ជិត នឹងកោះសប្បនិមិត​ដែល​ចិន​បាន កសាង​ខុស​ច្បាប់​លើ​សមុទ្រខាងកើត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ