16/01/2015 14:51 GMT+7 Email Print Like 0

អាមេរិកបំផ្លាញចោលឧបាយកលវាយប្រហារភេរវកម្មអគាររដ្ឋសភា


អាមេរិកបំផ្លាញចោលឧបាយកលវាយប្រហារភេរវកម្មអគាររដ្ឋសភា

នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ក្រសួងយុត្តិធម៌ និងការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​​អាមេរិក​ (FBI) បានជូន​ដំណឹង​ថា​៖​ជន​អាមេរិក​១នាក់​ត្រូវចាប់ឃុំខ្លួន ដោយមានឧបាយកលវាយប្រហារអាគាររដ្ឋសភា។ សេចក្ដីជូន​ដំ​ណឹង​នេះ​បាន​អោយ​ដឹងថា៖មុខសញ្ញា គឺ Christopher Cornell ត្រូវចាប់ឃុំខ្លួន បន្ទាប់ពីពេលទិញកាំភ្លើង២ដើម​និងគ្រាប់កាំភ្លើងចំ
នួ​ន​ ​​៦០០ គ្រាប់នៅរដ្ឋ Ohio។

តាមសំណុំរឿង Christopher Cornell បានបើកគណនី​នៅ​គេហទំព័រ Twitter និងចុះផ្សាយបណ្ដាសារគាំទ្រ ពួក​ឧទ្ទាម​រដ្ឋ​ឥស្លាម សកវ័យប្រកាស IS។ ​មុខសញ្ញានេះក៏ត្រូវចោទប្រកាន់ដោយបានផ្ញើសារអោយមូលដ្ឋានព័ត៍មាន១ចំនួន​របស់​ FBI ដោយស្ដីពីបណ្ដាផែនការវាយប្រហារផង និងការ​អនុវត្ត​សង្គ្រាមសាសនា។ Christopher Cornell ក៏បាន​អោយ​ដឹងថា៖មានគំនិតវាយ​ប្រហារទៅលើមន្ត្រីអាមេរិកមួយចំនួននៅវ៉ាស៊ីនតោន ដោយចាត់ទុកបណ្ដាសមាជិក​សមាជិកា​សភាជា” សត្រូវ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ