នាថ្ងៃទី១ ខែកញ្ញ ឆ្នាំ២០១៦ អាមេរិកបានប្រកាសបញ្ជីឈ្មោះនៃបទដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើបុគ្គលនិងអង្គភាពរុស្ស៊ីចំនួន ៣៧ ដោយសារមានការទាក់ទិនដល់វិបត្តិនយោបាយនៅអ៊ុយក្រែនក៏ដូចជាការដែលម៉ូស្គូរួមបញ្ចូលឧបទ្វីបគ្រីមេកាលពីឆ្នាំ២០១៤។ក្រសួងហិរញ្ញវត្ថុអាមេរិកប្រកាសថា បម្រែបម្រួលពោលខាងលើគឺសំដៅប្រឆាំងនឹងការខំប្រឹងប្រែងរបស់អង្គភាពរុស្ស៊ីដោយជៀសវាងបទដាក់ទណ្ឌកម្មនាពេលបច្ចុប្បន្ន។ ក្នុងពេលនោះ រុស្ស៊ីក៏បានបើកទូលាយបទហុំព័ទ្ធស្បៀងអាហារចំពោះប្រទេសលោកខាងលិចផងដែរ។ តាមនោះ បទហុំព័ទ្ធ នេះនឹងមានសុពលភាពដល់ដំណាច់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៧៕
តាម VOV5-វិទ្យុសម្លេងវៀតណាម