31/12/2015 11:08 GMT+7 Email Print Like 0

អាមេរិកបូកសរុបសមិទ្ធិកិច្ចការបរទេសក្នុងឆ្នាំ ២០១៥


អាមេរិកបូកសរុបសមិទ្ធិកិច្ចការបរទេសក្នុងឆ្នាំ ២០១៥ (Image: VNA)

នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក John Kerry បាន​មាន​សេចក្តី​រាយការណ៍​លើកា​សែត “Boston Globe” ដែលបូកសក​រុបសមិទ្ធិលេច​ធ្លោចំនួន ៧ លើវិស័យ​កិច្ច​ការ​បរទេស​របស់​អាមេរិក​ក្នុង​ឆ្នាំ​២០១៥ ។ នេះគឺជាការទទួលបានកិច្ចព្រមព្រៀងពិភពលោកទាំងមូល ស្តីពី​បំរ៉ែបំរួល​អាកាសធាតុ ការទប់​ស្កាត់​អ៊ីរ៉ង់​​កាន់កាប់​អាវុធនុយក្លេអ៊ែរ ការប្រក្រតី​ទំនាក់ទំនង ជាមួយគុយបា ការបញ្ចប់កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ឆ្លង​មហាសមុទ្រ ប៉ាស៊ីហ្វិក (TPP) ការទប់ស្កាត់មហាអសន្នរោគអេបូឡា ជំរុញ​ប្រជាធិបតេយ្យនិង ការប្រឆាំង​ភេរវកម្ម​។ រដ្ឋមន្ត្រីការ​បរទេស Kerry បានចាត់​ទុក​ថា៖ សមិទ្ធិលេច ធ្លោបំផុត​របស់​អាមេរិក​គឺការ​ជំរុញ​ដំណើរ​ការ​ចរចា​សំដៅដោះស្រាយ​ការខ្វែង គំនិតរវាងក្រុមប្រទេសអភិវឌ្ឍន៍ និងក្រុមប្រទេស​កំពុងអភិវឌ្ឍន៍ តាម​រយៈនោះ ទទួល​បាន​កិច្ចព្រមព្រៀងពិភពលោកទាំង​មូល ស្តីពីបំរ៉ែបំរួលអាកាសធាតុ។ ជាពិសេស អាមេរិក​និង​ចិន​បាន​ស្វែង​រក​សម្លេង​រួ​មក្នុង​ការអភិវឌ្ឍន៍ថាម​ពលស្អាត បង្កើតកំលាំងពលំសំរាប់សន្និសីទ​លើកទី​២១ ក្រប​ខ័ណ្ឌនៃ អ.ស.ប.  (COP 21) ស្តីពី​បំរ៉ែបំរួលអាកាសធាតុនៅ​ទីក្រុង​ប៉ារីសបារាំង។ លោក Kerry បាន​ចាត់ទុក ថា៖ ស្ថានភាព​ពិភព​លោក​ក្នុងឆ្នាំកន្លងទៅ បន្តមានបំរ៉េបំរួល ប៉ុន្តែសហគមន៍ អន្តរជាតិបានសឲ្យឃើញ​នូវកិច្ច​សហប្រតិបត្តិការ​ក្នុងការ​ដោះស្រាយ​បណ្ដាការ សាកល្បងនានា៕
 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ