02/12/2018 13:00 GMT+7 Email Print Like 0

អាមេរិកនៅតែបន្តចាត់ទុកវៀតណាមជាដៃគូសំខាន់នៅក្នុងតំបន់


លោកស្រី Truong Thi Mai បានជួបពិភាក្សាជាមួយសមាជិកសភា លោក Ted Yoho
ប្រធាននៃអនុ គណៈកម្មការទទួលបន្ទុកតំបន់អាស៊ីនិងប៉ាស៊ីហ្វិក

នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅរដ្ឋធានីវ៉ាស៊ីនតោន លោកស្រី Truong Thi Mai បានជួបពិភាក្សាជាមួយសមាជិកសភា លោក Ted Yoho ប្រធាននៃអនុគណៈកម្មការទទួលបន្ទុកតំបន់អាស៊ីនិងប៉ាស៊ីហ្វិកនៃគណៈកម្មាធិការកិច្ចការបរទេសសភាជាន់ទាបអាមេរិក។ ក្នុងជំនួបនេះ លោកស្រី Truong Thi Mai បានអះអាងនូវគោលនយោបាយរបស់បក្សនិងរដ្ឋវៀតណាមដែលជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍនូវទំ​នាក់​ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋាននៃការគោរពនូវទំនាក់ទំនងទ្វេភាគីដែលបានធ្វើឡើងពីទស្សនកិច្ចជាន់ខ្ពស់នាពេលថ្មីៗនេះ។

រីឯខ្លួនវិញ លោក Ted Yoho បានសម្តែងនូវគោលបំណងថា: អាមេរិកត្រៀមខ្លួនជាស្រេចបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាមតាមរយៈកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាដែលនៅ​សេស​សល់​ក្នុងទំនាក់ទំនងទ្វេភាគី។ ។ លោក Ted Yoho បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបន្តយកចិត្តទុកដាក់ដល់តួនាទីនិងឋានៈរបស់វៀតណាមនិងអាស៊ានក៏ដូចជាចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់មួយនៅក្នុងតំបន់។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក គណៈប្រតិភូបានជួបធ្វើការជាមួយឧបការីរងរបស់ប្រធានាធិបតីនិងជាប្រធានជាន់ខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយរបស់សេតវិមាននៃក្រសួងការងារសហរដ្ឋអាមេរិក។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើការបន្តពង្រឹងការផ្លាស់ប្តូរទំនាក់ទំនងជាន់ខ្ពស់និងគ្រប់​លំ​ដាប់ថ្នាក់ ក្នុងនោះមានកាណាល់បក្ស ជាពិសេស គឺជម្រុញការជួបប្រាស្រ័យប្រជាជនក្រោមគ្រប់រូបភាព។

ភាគីទាំងពីរបានឯកភាពបន្តអនុវត្តវិធានការ ដើម្បីដោះស្រាយផលវិបាកនៃបុព្វហេតុសង្រ្គាមក៏ដូចជាសកម្មភាព​មនុស្សធម៌។ វៀតណាមបានស្នើឱ្យសហរដ្ឋអាមេរិកឆាប់ទទួលស្គាល់សេដ្ឋកិច្ចរបស់វៀតណាមថាជាសេដ្ឋកិច្ចទីផ្សារ។ ស្តីពីបញ្ហាអន្តរជាតិនិងតំបន់មួយចំនួន ភាគីទាំងពីរបានឯកភាពថា ត្រូវដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី  ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តី​ពី​ច្បាប់សមុទ្រឆ្នាំ ១៩៨២ ធានាសន្តិភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍ក្នុងតំបន់។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះលោកស្រី Truong Thi Mai ក៏បានជួបសំណេះសំណាលជាមួយតំណាង​សហគមន៍​សិស្សានុសិស្សនិងនិស្សិត ដែលកំពុងរស់នៅ ធ្វើការនិងសិក្សានៅរដ្ឋធានីវ៉ាស៊ីនតោន ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ