20/05/2015 10:16 GMT+7 Email Print Like 0

អាមេរិកនៅរក្សាយុទ្ធសាស្ត្ររបស់ខ្លួននៅអ៊ីរ៉ាក់


អាមេរិកនៅរក្សាយុទ្ធសាស្ត្ររបស់ខ្លួននៅអ៊ីរ៉ាក់ (Image: VNA)

ក្នុង​កាយវិការ​មួយ​ដែល​សឲ្យឃើញ​ថា៖ វ៉ាស៊ីន​តោន​មិន​ចង់​ផ្លាស់​ប្តូរ ដំណើរ​ការ​ដក​កង​ទ័ព​អាមេរិក​ចេញ​ពី​អ៊ីរ៉ាក់​។ នាថ្ងៃទី១៨ខែឧសភាឆ្នាំ​២០១៥​ អាមេរិក​បាន​ប្រកាស​ថា៖ ប្រទេស​នេះ​នឹង​មិន​ចូល​រួម​ជាផ្ទាល់​ប្រយុទ្ធ​នៅ​អ៊ីរ៉ាក់ ដោយ​មិន​អើពើ​ដល់​ការ​ដែល​ទីក្រុង​យុទ្ធសាស្ត្រ Ramadi ចំណុះ​ខេត្ត Anbar របស់​អ៊ីរ៉ាក់​បាន​ធ្លាក់​ចូល​​ក្នុង​បាត​​ដៃ​​របស់​អង្គការ​ភេវ​រកម្ម “រដ្ឋ​ឥស្លាមស្វ័យ​ប្រកាស” (IS) នោះ​ឡើយ។ ថ្លែង​មតិ​ជាមួយ​មជ្ឈ​ដ្ឋាន អ្នក​សារ​ព័ត៌​មាន នា​ថ្ងៃដ​ដែល អ្នក​នាំពាក្យ​សេត​វិមាន លោក Eric​ Schulz បាន​ទទួល​ស្គាល់​ថា៖ កា​រ​ដែល​ទី​ក្រុង​ Ramadi ត្រូវ​បាត់បង់​គឺជាជំ​ហាន​ថយ​ក្រោយក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​IS។ ក្នុង​ពេល​នោះ អ្នក​នាំ​ពាក្យ​វិមាន​បញ្ច​កោណ​វរៈសេនីយ៍​ឯក Steven Warren បាន​ដាស់តឿន​មជ្ឈដ្ឋាន​សារ​ព័ត៌​មាន​មិន​ផ្តោត​ច្រើន​ទៅ​លើប​រាជ័យ​នៅទី​ក្រុង Ramadi ឡើយ​ព្រម​ទាំង​អះអាង​ថា៖ នឹង​ដណ្តើម​បានតំបន់​ផ្សេងៗ​ទៀតនៅ​អ៊ីរ៉ាក់​ជា ជំហានៗ៕​
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ