19/11/2018 09:53 GMT+7 Email Print Like 0

អាមេរិកនឹងចាប់បង្ខំឱ្យអ្នកធ្វើឃាតលើអ្នកកាសែត Jamal Khashoggi ត្រូវទទួលខុសត្រូវ


 អនុប្រធានាធិបតីអាមេរិក លោក Mike Pence (Times of Israel)

 អាមេរិក​នឹងចាប់បង្ខំឱ្យអ្នកធ្វើឃាត​លើអ្នកកាសែត Jamal Khashoggi ត្រូវទទួល​ខុសត្រូវ។ អនុប្រធានាធិបតី​អាមេរិក​ លោក Mike Pence បានថ្លែងដូច្នេះនាថ្ងៃទី ​១៧ ​ខែវិច្ឆិកា ក្នុងបរិបទ​ដែលករណីឃាត​កម្មលើ​អ្នក​កាសែត​​រូបនេះ​នៅតែមិនទាន់បានបំភ្លឺនៅឡើយ។​ ថ្លែងមតិនៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​នៃវេទិកា​សហប្រតិបត្តិ​ការ​​សេដ្ឋកិច្ច​​អាស៊ី ប៉ាស៊ីហ្វិក (APEC) ដែលកំពុងប្រព្រឹត្តិទៅរនៅប្រ​ទេសប៉ាពួញូហ្គីណេនោះ​លោក Mike Pence បាន​សង្កត់​ធ្ងន់ថាអាមេរិក បានប្ដេជ្ញាចិត្តចាប់បង្ខំឲ្យ អ្នកដែលជាប់ពាក់ព័ន្ធក្នុងករណី​ឃាតកម្ម​លើអ្នកកាសែត Jamal Khashoggi ត្រូវទទួលខុសត្រូវ។ អនុប្រធានាធិបតី លោ​ក Mike Penceបានពិពណ៌នាថា ករណី​ឃាត​កម្ម​នេះ គឺជា​ឧក្រិដ្ឋកម្ម​ឃោរឃៅ ក៏ដូចជាការប្រមាថចំពោះអ្នកកាសែតផង​ដែរ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ