22/10/2018 10:52 GMT+7 Email Print Like 0

អាមេរិកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយរុស្ស៊ី


 ប្រធានាធិបតីអាមេរិក លោក Donald Trump 

 នាព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ​២០១៨ ប្រធានាធិបតីអាមេរិក លោក Donald Trump បាន​បញ្ជាក់​ថាប្រទេស​នេះនឹងដកចេញ​ពីសន្ធសញ្ញាអាវុធ នុយក្លេអ៊ែរជា​មួយរុស្ស៊ី ព្រមទាំង​ចោទ​ប្រកាន់​ទីក្រុង​ម៉ូស្កូពី​ការរំលោភ​បំពាន​​លើកិច្ចព្រម​ព្រៀង​នេះ ផងដែរ។ 

ថ្លែង​​មតិទៅកាន់អ្នកយកព័ត៌មានមុនពេលចូលរួមការការចលនាអ្នក បោះឆ្នោតនៅទីក្រុង Elko រដ្ឋ Nevada លោក​ Donald Trump បានអះអាងថា រុស្ស៊ីបានរំលោភបំពានលើសន្ធិសញ្ញាកម្លាំងអាវុធនុយក្លេអ៊ែកំរិតមធ្យម (INF) ជាច្រើនឆ្នាំកន្លងទៅ ក៏ប៉ុន្តែលោកក៏មិនបានឲ្យដឹងពីព័ត៌មានលំអិតថែមទៀតឡើយ។ សេចក្តី​ប្រកាស​របស់​​លោក​ Donald Trump នេះ បានដាក់ចេញក្នុង បរិបទទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton កំពុង​មាន​វត្តមាន​នៅ ទីក្រុងម៉ូស្កូដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការប​រទេសរុស្ស៊ី លោក Sergei Lavro​v ក្នុង​គោល​បំ​ណង​តៀមរៀបចំជំនួបកំពូលមួយរ​វាងអាមេរិក និងរុស្ស៊ី លើកទី២ក្នុងឆ្នាំនេះ​ផងដែ​រ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ