01/04/2016 09:55 GMT+7 Email Print Like 0

អាមេរិកនឹងមិនទទួលស្គាល់តំបន់ត្រួតពិនិត្យនៅសមុទ្រខាងកើតនៅឡើយ


អាមេរិកនឹងមិនទទួលស្គាល់តំបន់ត្រួតពិនិត្យនៅសមុទ្រខាងកើតនៅឡើយ (Image: VNA)

អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Robert Work នាថ្ងៃទី៣០ ខែ​មិនា ឆ្នាំ២០១៦ បាន​ឲ្យដឹង​ថា៖ អាមេរិក​នឹង​មិន​ទទួល​ស្គាល់តំបន់​ត្រួត​ពិនិត្យ ដែលចិនអាច​បង្កើតឡើងដោយឯកតោភាគី នៅសមុទ្រខាងកើតនា។ តាម​លោក​ Work ថា៖ បណ្ដាតំបន់ត្រួតពិនិត្យនេះ​ ត្រូវបានបង្កឡើងខុសច្បាប់​អន្តរជាតិ ហើយអាមេរិក​នឹង​បន្ត​បញ្ជូន​នា​វា និងយន្តហោះធ្វើសកម្មភាព នៅតំបន់ណាដែលច្បាប់អន្តរ​ជាតិ​អនុញ្ញាត្ត។ លោក Robert Work បាន​សង្កត់​ធ្ងន់​ថា៖ អាមេរិក​បានប្រកាសជា​ផ្ទាល់ជាមួយ​ចិន ថាតំបន់ការពារដែនអាកាស​លើសមុទ្រ (ADIZ) នឹងធ្វើអស្ថិរភាព​ក្នុង​តំបន់​និងរាល់​ការទាមទា​ អធិបតេយ្យភាពលើសមុទ្រខាងកើត ត្រូវដោះស្រាយ​ដោយសន្តិ​វិធីមិន​ដោយ​អំពើ​ហឹង្សា​ឬការ​គំរាម​កំហែង​ទេ។ សេចក្តីប្រកាសរបស់​អាមេរិកត្រូវ បាននាំចេញក្នុងកាលៈទេសៈ ប្រធានរដ្ឋចិន លោក  Xi Jinping កំពុង​​ត្រៀមរៀបចំចូលរួមសន្និសីទ កំពូលនុយក្លេអ៊ែរនៅអាមេរិក ដែលគ្រោងនឹងប្រ​ព្រឹត្ត​ទៅ​នា​ចុង​សប្តាហ៍នេះ ហើយ​គ្រោង​ជួបចរចារ ជាមួយប្រធានាធិបតីអាមេរិក​លោក Barack Obama។ មជ្ឈដ្ឋាន​មន្ត្រី​អាមេរិក​​កំពុង​ព្រួយ​បារម្ម​ថា​៖ សាល​ក្រម​របស់តុលាការអជ្ញា កណ្ដាលអចិន្ត្រៃយ៍ស្តីពីការប្តឹងតវ៉ា របស់​ហ្វីលី​ពីន​ចំពោះ​​ចិន​ដែល​នឹង​ត្រូវ​បាន​នាំចេញ​ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ នឹងធ្វើឲ្យ​ប៉េកាំងជំរុញយ៉ាងខ្លាំងការ បង្កើត​តំបន់ ADIZ លើស​មុទ្រ​ខាង​កើត​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ