14/10/2015 09:37 GMT+7 Email Print Like 0

អាមេរិកនឹងយាមល្បាតនៅជិតកោះដែលចិនពូនជ្រុំខុសច្បាប់នៅសមុទ្រខាងកើត

កាសែត New York Times នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៥​ បានដកស្រង់ពាក្ស សម្តីរបស់មន្ត្រីអាមេរិកដែលបានឲ្យដឹងថា វ៉ាស៊ីតោនកំពុងមានផែនការអនុវត្តការយាមល្បាតដោយទ័ពជើងទឹកនៅជិតបណ្តាកោះ សិប្បនិម្មិតដោយ​ចិនកសាង និងពូនជ្រុំដោយខុសច្បាប់នៅសមុទ្រខាងកើត។ រាល់ការយាមល្បាតនេះនឹងប្រព្រឹត្តក្នុងក្របខ័ណ្ឌ ១២ ម៉ាយនៃកោះយ៉ាងហោ​ចណាស់ចំនួនមួយក្នុងចំណោមកោះដែលចិនពូនជ្រុំខុសច្បាប់ពីបណ្តាឆ្នេរ​ថ្មប៉ប្រះទឹកនៅប្រជុំកោះ Truong Sa ជាអធិបតេយ្យរបស់វៀត ណាម។ ថ្លែងមតិនៅរដ្ឋសភា ឧបការីរដ្ឋមន្ត្រីការពារជាតិ ទទួលបន្ទុកបញ្ហាអាស៊ី លោក​ David B.Shear បានទទួលស្គាល់ថា មុននេះអាមេរិកធ្លាប់អនុវត្តការយាមល្បាតស្រដៀងគ្នានេះដែរ  ប៉ុន្តែមិនទាន់ចូលតំបន់១២ម៉ាយរបស់បណ្តាកោះដែលចិន ប្រកាសអធិបតេយ្យភាពនៅឡើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ